ភ្នំពេញ ចាប់តាំងពីលេចមុខក្លាយជាពិធីការិនីមក ស៊ឹម សូលីកា បានប្រើប្រាស់ជីវិតបែបហ៊ឺហាខ្លាំង។ កាន់តែធ្វើឲ្យអ្នកសិល្បៈនិងមហាជនស្ងើចសរសើរក្រោយពីនាងបានប្រកាសស្នេហ៍ដោយបើកចំហរជាមួយលោក អេង ឬទ្ធី និងក្រោយពីរៀបការរួចពួកគេបានបង្ហាញពីសុភមង្គលទ្វេដង។
ស៊ឹម សូលីកា ដែលនៅតែរាប់អានអតីតស្វាមី និងភរិយាក្រោយស្វាមីនាងដូចបងប្អូន។ កាន់តែសរសើរពីទឹកចិត្តអតីតតារាសម្តែងរូបនេះគឺក្រោយពីនាងទិញ បង្ហោះ រូបថត ថតជាមួយរថយន្តJeep ប្រភេទ Off Road ពណ៌ក្រហមឆ្អិនឆ្អៅ
លើគណនីហ្វេសប៊ុកផ្លូវការរបស់អ្នកនាង ដែលតាមដឹងរថយន្តនោះមានតម្លៃច្រើនម៉ឺនដុល្លារអាមេរិកដោយថ្មីៗនេះ អ្នកនាង ស៊ឹម សូលីកា បានធ្វើរឿងមួយគួរឲ្យសរសើរ ដែលនាងបាននាំស្វាមី ព្រមតាំងកូនស្រី នាំយកលុយទាំងបាច់ទៅជូនម្ដាយ ដើម្បីយកលុយទៅធ្វើបុណ្យក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុននេះ។
ក្នុងនោះដែរ ក្រោយឃើញកូនស្រី យកថវិកាមកជូនដោយផ្ទាល់នោះ ទឹកមុខម្ដាយនាងបានបង្ហាញនៅស្នាមញញឹម និងជូនពរទៅកូនៗ និងចៅស្រីទៀតផង។គួរបញ្ចាក់ផងដែរថា អ្នកនាង ស៊ឹម សូលីកា តែងតែធ្វើរឿងល្អៗទៅកាន់ម្ដាយស្ទើរតែគ្រប់ពេល
បើទោះបីមិនមានបុណ្យទានក៏ដោយ ក៏តារាស្រីរូបនេះ តែងតែនាំយកថវិកាជូនដល់ និងអោនសំពះព្រះរស់របស់ខ្លួនជាញឹកញាប់ផងដែរ៕ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ