រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ថៃ លោក Somsak Thepsutin កាលពីថ្ងៃសុក្រ បានសម្តែងការគាំទ្រ ចំពោះការអំពាវនាវ ឱ្យមានច្បាប់មួយ ដែលនឹងប ង្ខំ ឱ្យអ្នកដែល ប្រព្រឹត្តអំ ពើ រំ លោ ភ សេ ព សន្ថ វៈ ឆ្លងកាត់ការចាក់សារធាតុគី មី ឬ ក្រៀ វ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា ការអំពាវនាវនេះ ត្រូវបានធ្វើឡើង ដោយសមាជិកសភា នៃគណបក្សប្រជាធិបតេយ្យ ក្នុងខេត្ត Samut Songkhram
គឺលោកស្រី Rangsima Rodrasmi នៅក្នុងសភាតំណាងរាស្ត្រ កាលពីថ្ងៃព្រហស្បតិ៍ ខណៈលោកស្រី បានលើកឡើង ពីប្រធានបទ នៃអំពើហឹ ង្សា ផ្លូវ ភេទ ប្រឆាំ ងនឹងស្ត្រីកុមារ និងមនុស្សចាស់។
លោកស្រី Rangsima បានណែនាំថា មនុស្សអាចត្រូវបាន ការពារពីបទឧក្រិ ដ្ឋផ្លូ វ ភេ ទ នៅពេលដែលច្បាប់ ត្រូវបានអនុម័ត ដែលតម្រូវឱ្យពិរុទ្ធជ នផ្លូ វ ភេ ទ ឆ្លងកាត់ការវះ ឬដោយ គីមី ឬ ក៏វះ កា ត់។
សភាបានបង្កើត គណៈកម្មាធិការ វិសាមញ្ញមួយ ដើម្បីសិក្សាពីវិធានការនានា ដើម្បីការពារឧ ក្រិដ្ឋ ក ម្មផ្លូ វ ភេ ទ។ ប្រតិកម្មទៅនឹងសំណើនេះ លោក Somsak បាននិយាយថា ប្រសិនបើ មតិភាគច្រើនយល់ព្រម ពួកគេគួរតែធ្វើសេចក្តីព្រាងច្បាប់ ដោយកត់សម្គាល់ថា ប្រសិនបើសាធារណជន គាំទ្រច្បាប់នេះ វានឹងមិនពិបាក ក្នុងការជំរុញនោះទេ។
លោកបានបន្ថែមថា ក្រសួងបានត្រៀមខ្លួន រួចជាស្រេច ដើម្បីចូលរួមកម្លាំង ក្នុងការជំរុញសេចក្តីព្រាងច្បាប់ ដែលសំដៅលើកកម្ពស់ សុវត្ថិភាពសាធារណៈ។ សំណើក្រៀ វ ជន ដែល ចា ប់ រំ លោ ភ នេះ បានកើតឡើងភ្លាមៗ បន្ទាប់ពីឃា ត ករ ដែលបានស ម្លា ប់ មនុស្សច្រើនឈ្មោះ Somkid Pumpuang បានស ម្លា ប់ ស្ត្រី អាយុ ៥១ ឆ្នាំ បន្ទាប់ពីជននេះ ត្រូវបានដោះលែង ពីពន្ធ នា គា រ កាលពីថ្ងៃទី ២៧ ខែឧសភា។