មានវ័យច្រើនក៏ពិតមែនតែតារាសម្តែង និង ចម្រៀង សូដា នីតា នៅតែមានសម្រស់ស្រស់ស្អាត ហើយទីផ្សារការងារក៏កាន់តែទូលាយមិនចាញ់តារាស្រករក្រោយឡើយ ។ យ៉ាងណាមិញថ្មីៗនេះស្រីស្អាតរូបនេះ ទើបជួបរឿងហួសចិត្តមួយជាលើកដំបូង ធ្វើឱ្យនាងសុខចិត្តច្រានចោលការថតរឿងមួយតែម្តង ។
បើទោះជាស្ថានភាពការងារនៅក្នុងអំឡុងពេលកូវីដមិនសូវមមាញឹកក៏ពិតមែន សូដា នីតា ហាក់មិនខ្វល់ខ្វាយអ្វីឡើយ ដោយនាងបានច្រានចោលការថតរឿងមួយភ្លាមៗ ព្រោះមិនចង់មានគំនាបដោយក្នុងនោះតារារូបនេះបានបង្ហោះសារថា «ទទួលថតរឿង ៣ ជំនាន់មួយរឿង តួឯកស្លូតកាចចងពៀរ តែមិនទទួលថតវិញ ព្រោះ ផលិតកម្មមួយនោះ
(ហៅឱ្យស្លៀកខោអាវថតគ្រប់ជំនាន់ គ្រប់ខោអាវដែលមានថតឆ្លងមេគេសិន) ថត ១៥ ឆ្នាំ លើកទីមួយហើយដែលជួបអ្នកលើសអ៊ីចឹង លើសពេកមិនអាចទទួលថតទេ !!! លុយមួយថ្ងៃ ១៥០ ដុល្លារពិតជាចង់បាន តែបើលើសពេកសុំមិនថត ព្រោះការងារមិនចង់ឱ្យអ្នកណាដាក់គំនាបពេកនោះទេ» ។
ក្នុងនោះដែរ តារាស្រីរូបនេះក៏បានថែមទាំងសង្កត់ធ្ងន់ទៀតថា តួគេដឹងពេកថាឈុតណាត្រូវស្លៀកត្រូវសម័យណានោះ មិនមែនទើបតែចូលឯណា ។ ទោះបីជាយ៉ាងនេះក្តី សូដា នីតា មិនបានបញ្ជាក់ឈ្មោះផលិតកម្មមួយនោះឡើយ ហើយក្រៅពីតារាសម្តែង
ស្រីស្អាត សូដា នីតា ក៏មានមុខរបរបន្ទាប់បន្សំផ្សេងៗដែលមានដូចជាការលក់ផលិតផលតាមអនឡាញផងដែរ ក្នុងនោះគេសង្កេតឃើញថា សូដា នីតា ក៏មានឈ្មោះថាតារាដែលមានជីវិតរស់នៅហ៊ឺហាមិនចាញ់តារាល្បីនានាប៉ុន្មានឡើយ ៕