កន្ទុយខ្លែងរុំជាប់ក្មេងអាយុ ៣ឆ្នាំហោះទៅលើអាកាសខ្ពស់ គ្រប់គ្នាស្រែកផ្អើលឆោឡោ…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្មេងស្រីអាយុ ៣ ឆ្នាំម្នាក់ បានទាក់ជាប់កន្ទុយខ្លែងទាញហោះលើមេឃ បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង នៅកន្លែងកើតហេតុ បន្ទាប់ពីគេបង្ហោះសាកល្បង ពេលមានខ្យល់បក់ខ្លាំងនៅកំពង់ផែ Nanliao ទីក្រុងស៊ីនជូ កោះតៃវ៉ាន់ កាលពីថ្ងៃអាទិត្យ ទី៣០ ខែសីហា ឆ្នាំ២០២០ ម្សិលមិញនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិធីបង្ហោះខ្លែងអន្តរជាតិឆ្នាំ ២០២០ បានចាប់ផ្តើមនៅទីក្រុងស៊ីនជូ ដែលជាទីក្រុងភាគពាយព្យមានខ្យល់បក់ខ្លាំង។ ឧប្បត្តិហេតុនេះ បានកើតឡើងនៅរសៀលថ្ងៃអាទិត្យ នៅពេលដែលខ្លែងមានកន្ទុយវែងត្រូវបានគេបង្ហោះ ទៅលើអាកាស។ ក្មេងស្រីទើបមានអាយុ ៣ឆ្នាំ មានឈ្មោះ Lin នៅខណៈនោះដងខ្លួនរបស់នាងត្រូវបានជាប់នៅចុងនៃកន្ទុយខ្លែងយ៉ាងណែន ពេលខ្លែងហោះឡើងស្រាប់តែទាញនាងទៅក្នុងអាកាសភ្លាមៗតែម្តង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផ្អែកលើរូបភាពដែលបានចែកចាយនៅលើបណ្តាញសង្គម ក្មេងស្រីនេះហាក់ដូចជា ត្រូវបានខ្យល់បោកបក់យ៉ាងខ្លាំង ក្នុងពេលហោះទៅលើអាកាស អស់រយៈពេលជាច្រើនវិនាទីតែមិនរបូត មុនគេទាញខ្លែងមកដីវិញយ៉ាងប្រញាប់ប្រញាល់បំផុត។ បន្ទាប់មកមនុស្សមួយក្រុមតាមទ្រក្មេងស្រីនៅពេលនាងធ្លាក់មកដីវិញ ឯអ្នកនៅកន្លែងកើតហេតុស្រែកឡើងឆោឡោ ព្រោះខ្លាចនាងធ្លាក់មករងរបួស។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាសំណាងល្អ ក្មេងស្រីរងគ្រោះ គ្រាន់តែមានស្នាមកោសមុខ និងកតិចតួចប៉ុណ្ណោះ ពុំមានគ្រោះថ្នាក់អ្វីធ្ងន់ធ្ងរឡើយ។ អមដំណើរដោយម្តាយរបស់នាង ក្មេងស្រីត្រូវបានបុគ្គលិក អ្នករៀបចំព្រឹត្តិការណ៍បញ្ជូនទៅមន្ទីរពេទ្យ។ អភិបាលក្រុង ទទួលបន្ទុកក្នុងការរៀបចំពិធីបុណ្យនេះ បានបិទព្រឹត្តិការណ៍ទាំងមូលភ្លាមៗតែម្តង បន្ទាប់ពីឧប្បត្តិហេតុខាងលើ។ លោកអភិបាលក្រុង Lin Chih-chien ក៏បានសុំទោសតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកអភិបាលបានមានប្រសាសន៍ថា៖ «ក្រុមអាជ្ញាធរក្រុង សូមធ្វើការសុំទោសដោយស្មោះត្រង់ ចំពោះជនរងគ្រោះ និងក៏ដូចជាសាធារណជន»។ លោកបានបន្ថែមថា អាជ្ញាធរនឹងចាប់ផ្តើមការស៊ើបអង្កេតលើឧប្បត្តិហេតុនេះ ដើម្បីការពារកុំឲ្យគ្រោះថ្នាក់កើតឡើងម្តងទៀតនាពេលអនាគត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកស្រី Chen Ko-fang អគ្គលេខាធិការនៃវេទិកាខ្លែងអាស៊ី ដែលមានមូលដ្ឋាននៅកោះតៃវ៉ាន់ បាននិយាយថា ខ្លែងត្រូវបានគេយកស្ករគ្រាប់ដាក់ជាប់ជាមួយ ដើម្បីឲ្យវាធ្លាក់ពីខ្លែងនៅលើអាកាសមកដី ដើម្បីឱ្យកុមារចាំចាប់។ គាត់បាននិយាយថា ជាធម្មតាក្មេងៗត្រូវបានរក្សាគម្លាតនៅឆ្ងាយពីខ្លែង រហូតដល់ខ្លែងមានខ្យល់ហោះឡើង ហើយអ្នករៀបចំមិនបានរំពឹងថា នឹងមានខ្យល់ខ្លាំងភ្លាមៗ ដែលតាមការរាយការណ៍វាស់បានកម្រិត ៧ ប៉ុណ្ណោះនៅលើជញ្ជីង Beaufort ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនាវីដេអូខាងក្រោមនេះ

សូមទស្សនាវីដេអូខាងក្រោមនេះ

សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply