ទឹម រដ្ឋា នៅតែមិនអាចកាត់ចិត្តបាន បើទោះអ្នកម្តាយទទួលមរណភាពមួយខែក្តី…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្ងៃនេះគម្រប់មួយខែដែលអ្នកម្តាយរបស់តារាសម្តែង ទឹម រដ្ឋា បានទទួលមរណភាព បើទោះបីជាលេចមុខនៅក្នុងការសម្តែងក៏ដូចជាកម្មវិធីនានាឡើងវិញក៏ពិតមែន តែតារារូបរាងស្រឡូនម្នាក់នេះនៅតែនឹកស្រណោះដល់អ្នកម្តាយរួមជាមួយនឹងអនុស្សាវរីយ៍ល្អៗកន្លងមករវាងនាង និង អ្នកមានគុណ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចាប់តាំងពីអ្នកម្តាយទទួលមរណភាព ទឹម រដ្ឋា ដែលធ្លាប់តែជាមនុស្សរីករាយប្រែមកជាស្ងាត់ស្ងៀម ហើយជារឿយៗនាងតែងបង្ហាញអារម្មណ៍ក្តុកក្តួលតាមរយៈការបង្ហោះសារនៅតាមបណ្តាញសង្គម ដែលថ្មីៗនេះនាងបានបង្ហាញនូវរូបភាពដ៏ស្រស់ស្អាតជាច្រើនជាមួយអ្នកម្តាយរួមនឹងសារដែលមានអត្ថន័យថា «ថ្ងៃនេះទី ៣១ ខែកក្ដដា ឆ្នាំ ២០២០

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គឺជាថ្ងៃដែលម៉ាក់បានចាកចេញចោលកូនៗ និង ប៉ាជាគ្រួសារដ៏កក់ក្ដៅ និង ផ្អែមល្ហែមអស់រយៈពេល ១ ខែហើយកូនៗ និង ប៉ានៅតែនឹកនៅតែចាំម៉ាក់គ្មានថ្ងៃសាបសូន្យនៅក្នុងចិត្តរបស់ពួកយើង កើតជាតិណាៗកូនសូមប្រាថ្នាជួបម៉ាក់គ្រប់ៗជាតិ ហើយសូមឱ្យម៉ាក់មានអាយុវែងជាងជាតិនេះ ណាម៉ាក់ (ការស្រឡាញ់គ្មានថ្ងៃបញ្ចប់)» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការលើកឡើងរបស់ ទឹម រដ្ឋា បានធ្វើឱ្យមិត្តភក្តិក្នុង និង ក្រៅសិល្បៈជាច្រើនបាននាំគ្នាលើកទឹកចិត្តដល់រូបនាងឱ្យមានភាពរឹងមាំ និង កាត់ចិត្ត ព្រោះនេះជារឿងធម្មជាតិ ណាមួយនាងក៏នៅមានមនុស្សជាទីស្រឡាញ់ក្រុមគ្រួសារ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាពិសេសនៅមានឪពុកម្នាក់ទៀតជាអ្នកមានគុណ តែទោះបីជាយ៉ាងនេះក្តីពេលនេះដែរ ទឹម រដ្ឋា ក៏បានលេចមុខនៅក្នុងកម្មវិធីនានាឡើងវិញរួមជាមួយនឹងការថតរឿងថ្មី ដោយនាងសម្តែងជាតួដែលមានចរិតកាចសាហាវជាខ្លាំងដោយនាងសម្តែងជាតួរហូតដល់ទៅបីជំនាន់ផងដែរ ៕

Leave a Reply