ភ្នំពេញ! មហាជនពិតជាស្គាល់តារាសម្តែងស្រី អ្នកនាង កុល ដាវីហើយ ក្រោយពេលរៀបការរួចអ្នកនាង ទទួលបានការស្រលាញ់ថ្នាក់ថ្នមពីស្វាមីថ្វេរឡើងមួយកំរិតថែមទៀត ប៉ុន្តែអ្វីគួរអោយសោកស្តាយនោះកាលពីថ្មីៗនេះ
លោក សុខ រក្សា បានបង្ហោះរូបភាពជាមួយប្រពន្ធរបស់លោកនៅក្នុងមន្ទីរពេទ្យ ក្នុងទឹកមុខគួរឲ្យបារម្មណ៍ ស្រងូតស្រងាត់ និងសោកសៅជាពិសេសគឺលោកបានសរសេរសារពាក់ព័ន្ធនឹងកូនក្នុងផ្ទៃរបស់ប្រពន្ធខ្លួនថា: ពុទ្ធោ អើយ បេះដូងកូនខ្ញុំឈប់ដើរហើយ។
ដែលសារមួយឃ្លានេះ ត្រូវបានមហាជនជាច្រើនបានជូនពរកុំអោយមានរឿងអ្វីអាក្រក់ដល់គ្រួសាររបស់លោកផងដែរ។ក្រោយឃើញភរិយាជាទីស្រលាញ់អស់កម្លាំង និងគួរឲ្យអាណិតជាពន់ពេកលោក សុខ រក្សា ក៏បានបង្ហោះសារមួយឃ្លាពោរពេញទៅដោយអត្ថន័យជ្រាលជ្រៅ
“តាំងអារម្មណ៍ តាំងស្មារតីរឹងមាំណាប្រពន្ធ សម្លាញ់ចិត្តរបស់បង អូនមានប្តីនៅជិតអូន ហើយធ្វើមិចនិស្ស័យកូន ហើយនឹងពួកយើងបានត្រឹមតែប៉ុណ្ណឹង សំខាន់បំផុតគឺសុខភាពរបស់់អូន”៕