ល្អខ្លាំងណាស់! លោក ឧកញ៉ា ហ៊ួត បានបង្កើតមូលនិធិ ជួយដល់កម្មករសំណង់ទាំងអស់​ ទូទាំងប្រទេសដែលមានគ្រោះថ្នា ក់ការងារ​ និងមានប្រពន្ធសម្រាលកូន ជាដើម….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រឡែកមកមើលពីប្រវត្តិសាវតារបស់លោក ឧកញ៉ា ហ៊ួត ជា លោកគឺជាកូនកសិករក្រីក្រកំព្រាឳពុកម្នាក់ ដែលមានស្រុកកំណើតមកពីខេត្តតាកែវ ហើយក្នុងឆ្នាំ១៩៩៧ លោកក៏ជាអតីតក្មេងម្នាក់ ដែលរស់នៅក្នុងតំបន់សំណង់អណាធិបតេយ្យមួយកន្លែងនៅខណ្ឌចម្កាមនផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីរៀនចប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិរួចមក លោកក៏បានបន្តការសិក្សានៅវិទ្យាស្ថានជាតិគ្រប់គ្រងនៅក្រុងភ្នំពេញ ដែលក្នុងសម័យកាលនោះសាកលវិទ្យាល័យជាតិគ្រប់គ្រងនៅជាវិទ្យាស្ថាននោះឡើយទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ឧកញ៉ា ហ៊ួត ជា បានចាប់ផ្តើមរកស៊ីវិស័យសំណង់នេះ នៅពេលដែលលោកមានវ័យ២៩ឆ្នាំ ដោយសំអាងលើបទពិសោធន៍ខ្លះពីកាងារដែលលោកធ្លាប់ធ្វើ ភាពរីកលូតលាស់លើវិល័យអចលនទ្រព្យ និងដោយការស្រលាញ់ចូលចិត្តនៅក្នុងវិស័យសំណង់នេះផង ជាហេតុធ្វើអោយលោកអាចចេញរកស៊ីក្នុងវិស័យនេះ បានដោយជោគជ័យក្នុងអាជីវ​កម្មរហូតដល់បច្ចុប្បន្ននេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញនៅមុននេះបន្តិចលោកបានធ្វើការបង្ហោះដំណឹងល្អមួយនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកដោយមានអត្ថន័យយ៉ាងដូច្នេះថា៖ “ ខ្ញុំបាទ​ឧកញ៉ា​ ហ៊ួត​ ជា​សម្រេចបង្កេីត​ “មូលនិធិឧកញ៉ា​ ហ៊ួត​ ជា” ជួយដល់កម្មករសំណង់ទាំងអស់​ ទូទាំងប្រទេសមានគ្រោះថ្នា ក់ការងារ​ និងមានប្រពន្ធសម្រាលកូន (ជួយ​ Share ជូនដំណឹង​ ដល់បងប្អូនកម្មករសំណង់) ” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុងការបង្ហោះសារបែបនេះគឺ ឧកញ៉ា ហ៊ួត ជាបានមានបំណងចង់ជួយនិងសម្រាលទៅដល់ទុក្ខលំបាករបស់បងប្អូនកម្មករសំណង់ ទាំងឡាយដែលមានបញ្ហា គ្រោះថ្នា ក់ការងារ​ និងមានប្រពន្ធសម្រាលកូន ជាដើម សូមអរគុណចំពោះទឹកចិត្តរបស់លោក ឧកញ៉ា ហ៊ួត ជា ជំនួសបងប្អូនកម្មករទាំងអស់គ្នាផង ៕

Leave a Reply