ទារិការើសពីគំនរសំរាម ចម្រើនវ័យបាន ១ ខែហើយ សាច់ឈាមទ្រលក់ទ្រលន់គួរឱ្យខ្នាញ់ណាស់…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទារិកាមួយរូបត្រូវបានម្តាយចិញ្ចឹមគឺ អ្នកស្រី លី ហ៊ួរ និង​ស្វាមីបានរើសយកមកចិញ្ចឹមបន្ទាប់ពីត្រូវបានគេបោះបង់ចោលនៅក្នុងគំនរសំរាមមួយកកន្លែងត្រង់ចំនុច មជ្ឈមណ្ឌលម៉ូឌែន២ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ដោយទារិកាមួយនេះត្រូវបានប្រជាពលរដ្ឋ និងកម្មករប្រមូលសម្រាម ប្រទះឃើញនៅលើគំនរសម្រាម ធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពី១ ខែមុន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ នាថ្ងៃទី ១ ខែកញ្ញា​នេះ បើតាមគណនីហ្វេសប៊ុកឈ្មោះ ពូ ឈីវ បានឱ្យដឹងថា ថ្ងៃនេះទារិកាខាងលើដែលត្រូវម្តាយដាក់ឈ្មោះថា ធានី មានអាយុគម្រប់មួយខែហើយ នឹងត្រូវក្រុមគ្រួសារយកទៅវត្តដើម្បីប្រោះព្រំថ្ងៃចេញខែពីព្រះសង្ឃផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរូបភាពជាច្រើនសន្លឹករបស់ ពូ ឈីវ បង្ហាញឱ្យឃើញថា ក្មេងស្រីរូបនោះមានសុខភាពល្អ រាងកាយមាំមួន ត្រឡុកត្រឡុន ព្រមទាំងមានមុខមាត់កាន់តែគួរឱ្យស្រឡាញ់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ថា ប្តីប្រពន្ធដែលមានយក ទារិកាឈ្មោះធានីទៅចិញ្ចឹមនេះមានកូនប្រុសមួយរូបរួចទៅហើយ ប៉ុន្តែដោយសារតែទឹកចិត្តអាណិត ហើយជាអ្នកដែលបានលើកពរទារកនោះមុនគេ ក៏មានចិត្តស្រឡាញ់ និង សម្រេចចិត្តយកគេមកចិញ្ចឹម​មើលថែទាំបានយ៉ាងល្អដូចកូនបង្កើតដូច្នោះដែរ ៕

Leave a Reply