ហ្វេសប៊ុក ៖ ថ្មីៗនេះនៅលើបណ្តាញសង្គមហ្វេសប៊ុកឃើញថាមានការចាប់អារម្មណ៍ជាច្រើនអំពីក្មេងស្រីម្នាក់ដែលមានរូបសម្រស់ស្រស់ស្អាតខ្លាំងណាស់ ប៉ុន្តែបែមកជាអភ័ព្វដោយសារតែឪពុកម្តាយគ្មានទំនួលខុសត្រូវហើយ ទុកកូនស្រីចោលឲ្យរស់នៅជាមួយនិងយាយ ស្របពេលកូនស្រីកំពុងតែមានជំងឺប្រចាំកាយ និងត្រូវការភាពកក់ក្តៅយ៉ាងខ្លាំងពីឪពុកម្តាយ ។
យ៉ាងណាមិញនេះបើយោងទៅតាមការបង្ហោះចេញពីគណនីហ្វេសប៊ុកមួយបានប្រាប់បង្ហោះនិងរៀបរាប់ឲ្យដឹងថា ៖ « កូនឈឺល្មមៗមិនទៅរកពេទ្យទេ ទុកគ្នាចោលរហូតថ្នាក់ហ្នឹង! ជួយស៊ែរបន្តផងបងប្អូន អ៊ុំ ពូ មីងយកតែបុណ្យទៅដើម្បីអោយអ្នកដែរមានចិត្តសប្បុរសធម្មជួយដល់ក្មេងស្រីម្នាក់នេះផងគាត់ត្រូវការថវិការខ្លះដើម្បីព្យាបាលជំងឺ
រាល់ថ្ងៃរស់នៅជាមួយយាយ ម្តាយ ឪពុកគ្មានទំនួលខុសត្រូវទុក្ខកូនចោល បណ្តោយអោយកូនទៅជាបែបនេះ ខ្ញុំពិតជាអាណិតជាខ្លាំងកូនស្រីឡេីងស្អាតហេតុចិត្តដាច់ម៉េសលោកអេីយ ។ លេខទំនាក់ទំនង 099949398 0969949398 ជួយយកតែបុណ្យទៅ » ។
សូមជម្រាបផងដែរថា យើងនៅមិនទាន់ដឹងទេថាក្មេងស្រីដ៏ស្រស់ស្អាតនិងកម្សត់ម្នាក់នេះ បានមានជំងឺអ្វីឲ្យពិតប្រាកដទេ ព្រោះមិនទាន់មានការបញ្ជាក់ច្បាស់ការណាមួយឲ្យយើងដឹងថាគាត់ឈឺអ្វី និងមានជំងឺអ្វី ៕ ដឹងត្រឹមថាពេលនេះគាត់កំពុងតែត្រូវការជំនួយពីបងប្អូន សូមជួយចែករំលែកទៅគាត់ម្នាក់បន្តិចផងទៅ ៕