ឡូយណាស់គេ!! ថៃចង់ឲ្យពលរដ្ឋផ្លាស់ពីឡានចាស់ទៅជិះឡានថ្មី ដោយដាក់ចេញនយោបាយកាត់បន្ថយ ការបង់ពន្ធរបស់ប្រជាជន…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

(បរទេស)៖ រដ្ឋាភិបាលថៃនឹងផ្ដល់ការលើកទឹកចិត្តពន្ធសម្រាប់បុគ្គលិក និងក្រុមហ៊ុន ដើម្បីឲ្យពួកគេមានលទ្ធភាពផ្លាស់ប្ដូររថយន្តចាស់មកប្រើរថយន្តថ្ម ឬ រថយន្តអគ្គិសនី នេះបើយោងតាមការថ្លែងរបស់រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មលោក Suriya Juangroongruangkit នៅក្នុងសិក្ខាសាលាស្តីពី“ ជំនាន់ថ្មីនៃស្វ័យប្រវត្តិកម្ម” ដែលរៀបចំដោយកាសែត Krungthep Turakij កាលពីថ្ងៃព្រហស្បតិ៍។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាឱកាសនោះរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មរូបនេះបានមានប្រសាសន៍ថា ផែនការនេះនឹងត្រូវអនុវត្តចំពោះរថយន្តដែលបានប្រើប្រាស់ចាប់ពី ១៥ឆ្នាំឡើងទៅ ដែលនឹងជំរុញការលក់រថយន្តថ្មី និងយានយន្តអេឡិចត្រូនិក។ លើសពីនេះ ក្រសួងក៏មានគោលបំណងកែច្នៃរថយន្តដែលប្រើរួចឡើងវិញផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពាក់ព័ន្ធជាមួយការលើទឹកចិត្តពន្ធនេះរដ្ឋាភិបាលនឹងផ្ដល់ការកាត់បន្ថយពន្ធលើប្រាក់ចំណូលរហូតដល់ ១០០,០០០ បាត (ប្រមាណជាង ៣,២០០ លានដុល្លារ) សម្រាប់ក្រុមហ៊ុន និងបុគ្គលិកដែលចូលរួមក្នុងគម្រោងនេះដែលនឹងត្រូវស្នើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តីក្នុងរយៈពេល ២ ឬ ៣ ខែខាងមុខ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក Suriya បាននិយាយថា ការកាត់បន្ថយពន្ធនឹងត្រូវផ្តល់ជូនសម្រាប់រយៈពេល ៥ ឆ្នាំ ហើយលោកនឹងបញ្ជាក់ពីព័ត៌មានលម្អិតនៃកញ្ចប់ពន្ធជាមួយរដ្ឋមន្រ្តីហិរញ្ញវត្ថុលោក Predee Daochai ក្នុងពេលឆាប់ៗនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបានបន្ថែមថា រដ្ឋាភិបាលអាចនឹងបាត់បង់ប្រាក់ចំណូលពន្ធមួយចំនួនដោយសារគម្រោងនេះ ប៉ុន្តែជាថ្នូរមកវិញយើងនឹងកាត់បន្ថយបាននូវការបំពុលខ្យល់ PM2.5 និងជំរុញការលក់រថយន្ដដែលរងការវាយប្រហារដោយ Covid-19 យ៉ាងធ្ងន់ធ្ងរ ហើយក៏នឹងជំរុញដល់ការប្រើប្រាស់រថយន្តអគ្គិសនីផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខណៈលោកបានបញ្ជាក់ថាការបន្ធូរបន្ថយពន្ធនឹងមិនជួយបង្កើនតម្រូវការរថយន្តអេឡិចត្រូនិកភ្លាមៗនោះទេ ព្រោះបច្ចុប្បន្នតម្លៃរបស់វាខ្ពស់ជាងរថយន្តដែលមានម៉ាស៊ីនចំហេះ ប៉ុន្តែនៅពេលដែលតម្លៃធ្លាក់ចុះដល់កម្រិតដដែល វានឹងជួយផ្តល់តុល្យភាពក្នុងការពេញចិត្តចំពោះរថយន្តអេឡិចត្រូនិក។ យ៉ាងណាមិញបណ្តាប្រទេសនៅអឺរ៉ុបបានផ្តល់ការលើកទឹកចិត្តស្រដៀងគ្នាសម្រាប់អ្នកប្រើប្រាស់ប្តូរទៅប្រើរថយន្តអគ្គិសនី៕

Leave a Reply