ព្រុយណេ៖ ព្រះអង្គម្ចាស់ Abdul Mateen បុត្រាទី ១០ នៃមហាក្សត្រព្រុយណេ Hassanal Bolkiah ទើបតែធ្វើខួបកំណើតយាងចូលព្រះជន ២៩ វស្សា ស្របពេលដែលបិតា មេតា ទ្រង់មានគំនិតចង់ឲ្យទ្រង់ជ្រើសរើសនារីស័ក្ដិសមណាម្នាក់ ធ្វើជាមហេសី ។
ជាមួយគ្នានេះដែរនៅក្នុងកិច្ចសម្ភាសន៍ជាមួយគេហទំព័រ Mashable ព្រះអង្គម្ចាស់ Abdul Mateen បានឲ្យដឹងថា ទោះជាបិតា និង មេតា ទ្រង់មានគំនិតចង់ឲ្យទ្រង់មានគូរស្រករយ៉ាងណាក្ដី ក៏ពួកគាត់នៅតែស្របតាមការសម្រេចចិត្តរបស់ទ្រង់ជានិច្ច ។
ហើយចំពោះនារីដែលជាអនាគតមហេសីដ៏សក្ដិសម និងជានារីក្នុងសុបិនរបស់ទ្រង់ គប្បីជានារីដែលមានចិត្តស្មោះស្ម័គ្រ និងសមញ្ញបំផុត ។ សូមបញ្ជាក់ថា បច្ចុប្បន្នព្រះអង្គម្ចាស់ Abdul Mateen រស់នៅក្នុងវិមានដែលមានបន្ទប់សរុបចំនួន ១,៨៧៧ និងតុបតែងលម្អទៅដោយមាស ប្រាក់ និងពេជ្រ ។
ទោះជាយ៉ាងណាក៏ដោយគេសម្គាល់ឃើញថាព្រះអង្គម្ចាស់ Abdul Mateen ពុំដែលសម្ញែងទ្រព្យសម្បត្តិនៅលើបណ្ដាញសង្គមឡើយ ផ្ទុយទៅវិញគេដឹងថាទ្រង់ជាបុគ្គលស្រឡាញ់សត្វ និងធម្មជាតិ ព្រមទាំងកីឡាជាដើម ៕ ប្រភព៖ zingnews