ជីវិតសង្ខាមិនទៀងនោះឡើយ ព្រោះថាមនុស្សយើងម្នាក់ៗ នៅលើភពផែនដីមួយនេះ គ្មាននរណាម្នាក់ អាចជៀសផុត ឬគេចផុតពីសេចក្ដី ស្លា ប់ បាននោះទេ។ មនុស្សគ្រប់រូបអាចដឹងពីថ្ងៃចាប់កំណើត
ប៉ុន្ដែមិនមាននរណាម្នាក់ អាចដឹងពីថ្ងៃ ដែលខ្លួនត្រូវចែកឋាននោះឡើយ! គ្រប់ការជួបជុំទាំងអស់ គឺនឹងមានពេលវេលាណាមួយ ដែលនឹងត្រូវបែកគ្នា ព្រោះនេះ គឺជាច្បាប់នៃធម្មជាតិ បានកំណត់រួចរាល់ទៅហើយ។
ជាក់ស្ដែង នៅមុននេះប៉ុន្មានម៉ោង ព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ យុវជនរូបស្រស់សង្ហារម្នាក់ មានឈ្មោះ ស៊ុន គីមសែ បម្រើការងារនៅហាង កុំព្យូទ័រមួយកន្លែងក្នុងរាជធានីភ្នំពេញ និងជាបុគ្គលល្អ
ក្នុងសង្គម មានអត្ដចរិតស្លូតបូត រួសរាយរាក់ទាក់ ស្រលាញ់នឹងចូលចិត្តការងារ បែរជាត្រូវជួបរឿងអកុសល ព្រោះដោយសារតែ គ្រោះ ថ្នាក់ ចរាចរណ៍ ដែលត្រូវបានរថយន្ដមួយគ្រឿង បានបុ ក គាត់ បណ្ដាលឲ្យ ស្លា ប់ បាត់ បង់ ជីវិត តែម្ដង។
ក្នុងនោះដែរ បើយើងតាមរយៈគេហទំព័រ ហ្វេសប៊ុកមួយមានឈ្មោះ Sith Sereybott ត្រូវជាមិត្តភក្ដិ នៃ ស ព បានលើកឡើងឱ្យដឹងថា៖”វាលឿនពេកហើយសំរាប់យើងទាំងអស់គ្នា យើងនៅមានពេលត្រូវដើរជាមួយគ្នាច្រើនទៀត មិត្តភក្តិមិចទៅចោលពួកយើងចឹង គ្នានឹកស្មានមិនដល់ទេ ត្រឡប់មកវិញមកពួកម៉ាក់ ពួកយើងនៅចាំឯង មួយរយៈក្រោយ មិនសូវបានជួបគ្នាមែន
តែពួកយើងអត់ដែលភ្លេចឯងទេ ទើបជួបគ្នា ២-៣ ថ្ងែមុនសោះ មិចឯងទៅចោលគ្នាចឹង មានជាតិក្រោយ កុំអោយឯងដូចជាតិនេះទៀត ហើយបើមានជាតិក្រោយពិត យើងនៅតែជាបងប្អូនល្អ KimSe Sun”។
ទន្ទឹមនឹងនោះដែរ ក៏មានម្ចាស់គណនី ហ្វេសប៊ុកឈ្មោះ Lay Tong បានលើកឡើងដែរថា៖”ប្អូនទៅលឿនពេកហើយ ទើបមកជួបបងសោះ សូមផ្តាំទៅអ្នកបើកឡានដែលបុកប្អូនខ្ញុំផង បើសិនជាប៉ះបងប្អូនអ្នកវិញ អ្នកនឹងមានអារម្មណ៍ដូចខ្ញុំនាពេលនេះដែរ”។