កាលពីថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ គេប្រទះឃើញ ស្រីអូន ដែលជាស្ត្រីរូបស្រស់ និងមានចិត្តមេត្តាធម៌ម្នាក់ បានប្រកាស នៅក្នុងហ្វេសប៊ុកផេកខ្លួន ដើម្បីស្វែងរកក្មេងប្រុសដ៏គួរឲ្យអាណិតម្នាក់ ដែលអត់មានលលាដ៏ក្បាល ថាសុំព័ត៌មានពិតពីគាត់ផងបងប្អូន
ឃេីញព័ត៌គាត់មិនសូវល្បីទេីបខ្ញុំជួយ បេីល្បីមានគេជួយច្រេីនខ្ញុំអត់ជួយទេ ឆ្លេីយតបទៅកាន់សំនួរបងប្អូនមួយទៀតមូលហេតុដែលខ្ញុំមិនដែលស៊ែរព័ត៌មានខ្លួនឯងចូលផេកព្រោះខ្ញុំមិនបានជួលសារព័ត៌មានអោយចុះពីខ្ញុំទេ
បេីទាក់ទងជាមួយការផលិតរឿងកុន និងផលិតកម្មរាម គឺខ្ញុំជួលអោយព័ត៌មានចុះនោះ គឺខ្ញុំស៊ែរចូលផេក ផ្ញេីជូនអ្នកចុះព័ត៌មានដែលសួរថាមិចបងមិនស៊ែរព័ត៌មានខ្លួនឯង។ នៅទីបំផុត នាថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២០ នេះ ស្រីអូនបានជួបប្អូនប្រុសម្នាក់នេះហើយ។ ស្រីអូនបញ្ជាក់បន្ថែមថា
ជួយក្មេងប្រុសដែលអត់លលាដ៌ក្បាល ជូនថវិកា 6000$ ដើម្បីដាក់លលាដ៌ក្បាលជូនគាត់វិញ និងទទួលធ្វើជាកូនចិញ្ចឹម សរុបទៅខ្ញុំមានកូនចិញ្ចឹមជិត200នាក់ហើយ គាត់និយាយថា ម៉ាក់មានកូនច្រើនចឹង តិចម៉ាក់ស្រលាញ់ខ្ញុំ តិចជាងគេទៅ
ព្រោះខ្ញុំអត់មានលលាដ៌ក្បាល ដូចគេ ពុទ្ធោអើយ ជូនបុណ្យផងបងប្អូន លោកយាយផ្ដាំ កុំអោយយំ ព្រោះមិនអាចអោយគាត់រំជួលចិត្តបានទេ ទប់ណាស់បងប្អូន រូបគេរូបយើង។ ក្រោយឃើញបែបនេះ ធ្វើឲ្យអ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បង្ហាញក្តីរំភើប ឡើងស្រក់ទឹកភ្នែក ចំពោះទឹកចិត្តដ៏ប្រពៃរបស់ ស្រីអូន។
ហើយក៏មានអ្នកខ្លះបានចូល comment និងបង្ហាញអារម្មណ៍ថាស្រក់ទឹកភ្នែកហើយ សូមវត្ថុស័ក្តិសិទ្ធតាមថែរក្សាប្អូនប្រុស និងអាយដល ស្រីអូន ជួបតែសេចក្ដីសុខ រកស៊ីមានបាន លុយហូរចូលដូចទឹក ប្រាថ្នាអ្វីៗ បានសម្រេចដូចបំណងប្រាថ្នា ឃើញហើយខ្ញុំស្រក់ទឹកភ្នែក
រំភើបជំនួសប្អូន សូមអរគុណប្អូនស្រី ដែលមានទឹកចិត្តល្អបរិសុទ្ធជំនួសប្អូនប្រុសផងព្រមទំាងនៅមានពាក្យជាច្រើនទៀត ដែលសរសើរពីទឹកចិត្តដ៏ល្អប្រពៃរបស់ ស្រីអូន។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ
សូមទស្សនាវីដេអូខាងក្រោមនេះ
សូមទស្សនារូបភាពខាងក្រោមនេះ