ជុំវិញរឿងរ៉ាវដ៏សោកសៅរបស់តារាហ៊្វេសបុកដ៏មានប្រជាប្រិយភាពខ្ពស់គឺអ្នកមេម៉ាយ Love Riya ដែលកំពុងមានទុក្ខជាទម្ងន់ព្រោះម្តាយបានលាចាកលោកកាលពីម្សល់មិញ។ ជាក់ស្តែងRiya បានបន្ថែមទៀតថា “នាងខ្ញុំ LoveRiya មានទុក្ខជាទម្ងន់
ដោយអ្នកម្ដាយ របស់នាងខ្ញុំ បានទទួលមរណភាព សូមជំរាបដល់ពុកម៉ែបងប្អូនទាំងអស់ អោយបានជ្រាបថា ក្រុមហ៊ុន នឹងធ្វេីការកាន់ទុក្ខ រយៈពេលប្រាំពីរថ្ងៃ។”។ ជាពិសេសនោះគឺថាក្នុងការ Live នៅមុននេះ Love Riya ពោលពាក្យទាំងអារម្មណ៍រំជួលចិត្ត ថា៖
“គាត់ស្លាប់នៅពេលដែលខ្ញុំ នៅម្ខាង ប្អូនខ្ញុំនៅម្ខាង អរគុណពុកម៉ែបងប្អូនដែលបានជួយរំលែកទុក្ខ មនុស្សយើងពេលខ្លះមិនចាំបាច់មានលុយមកចូលបុណ្យទេ មានតែទឹកចិត្តបុណ្យគឺជាសទ្ធាជ្រះថ្លាខ្លាំងហើយ ម្តាយខ្ញុំឈឺច្រើនណាស់
ម្តាយខ្ញុំឈឺចង់២០ឆ្នាំហើយ និយាយទៅគឺម្តាយខ្ញុំរស់នៅទំាងលំបាក កូនធ្វើតាមចិត្តគាត់ទំាងអស់ ម្តាយចង់ទៅមើលជំងឺឯណា ម៉ែចង់ហូបអី ម៉ែចង់ទៅណា តាមចិត្តម្តាយខ្ញុំទំាងអស់… “។ ដើម្បីជ្រាប កាន់តែច្បាស់ សូមទស្សនាទិដ្ឋភាពទូទៅ នៃពិធីបុណ្យសព ម្តាយ Love Riya ខាងក្រោមនេះ ៖
សូមទស្សនាវីដេអូខាងក្រោមនេះ
សូមទស្សនារូបភាពខាងក្រោមនេះ