សូមកោតសរសើរ ជនបរទេសរូបនេះ សរសេរតែអក្សរខ្មែរលើហ្វេសប៊ុក និង ថែមទាំងត្រូវអក្ខរាវិរុទ្ធ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកគ្រូ យូរ៉ាយ ត្រូវបានមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមស្គាល់យ៉ាងច្បាស់ថា ជាគ្រូបង្រៀនមួយរូបនៅអង្គការមួយ និងទទួលបានការគាំទ្រគួរឱ្យកត់សម្គាល់ផងដែរ ។ ជារឿយៗលោក យូរ៉ាយ តែងតែបង្ហាញសកម្មភាពគួរឱ្យចាប់អារម្មណ៍ជាច្រើនពិសេសវីដេអូដែលលោករៀបរាប់ពីទីកន្លែងផ្សេងៗនៅកម្ពុជាដូចជានៅតំបន់រមណីយដ្ឋានជាដើម ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មករស់នៅប្រទេសកម្ពុជាជាច្រើនឆ្នាំជនបរទេសខាងលើ បានជំពាក់ចិត្តស្រឡាញ់ដែនដីកម្ពុជាជាខ្លាំង រហូតលោកអាចនិយាយ និងសរសេរភាសាខ្មែរបានយ៉ាងល្អ ។ បច្ចុប្បន្នលោកកំពុងរួមរស់ជាមួយភរិយា និងកូនតូចគួរឱ្យស្រឡាញ់នៅកម្ពុជាពោរពេញដោយសុភមង្គល ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញដោយសារលោកអាចប្រើប្រាស់ភាសាខ្មែរបានយ៉ាងល្អសូម្បីពាក្យគ្រាមភាសាក៏លោកអាចនិយាយបានដែរ ធ្វើឱ្យពលរដ្ឋខ្មែរសរសើរមិនដាច់ពីមាត់ ។ ពិសេសនោះគ្រប់ពេលលោកបង្ហោះអ្វីមួយមិនថាជារូបភាព ឬ វីដេអូនោះឡើយ លោកតែងសរសេរភ្ជាប់ជាមួយភាសាខ្មែរ និងថែមទាំងត្រឹមត្រូវស្របតាមវចនានុក្រមសម្ដេចព្រះសង្ឃរាជជួនណាតទៀតផង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការសរសេរភាសាខ្មែរបានយ៉ាងល្អពីសំណាក់ជនបរទេសនេះ គឺពិតជាបានដាស់តឿនស្មារតីយុវជនខ្មែរមួយចំនួន ដែលតែងសរសេរអក្សរឡាតាំងជាសំនៀងខ្មែរឱ្យមានការភ្ញាក់រឮកឡើងវិញ ព្រោះក្នុងនាមជាកូនខ្មែរ មានអក្សរសាស្ត្រជាតិ គួរតែប្រើប្រាស់ឱ្យបានត្រឹមត្រូវ រួមគ្នាថែរក្សាកុំឱ្យបាត់បង់អត្តសញ្ញាណជាតិខ្លួន ៕

Leave a Reply