ហ្វេសប៊ុក ៖ មហាជនជាច្រើនក្នុងបណ្តាញសង្គមហ្វេសប៊ុកមានការភ្ញាក់ផ្អើល និង អាសូរជាខ្លាំងដោយនាល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ ២០២០ នេះ មានគណនីហ្វេសប៊ុកមួយ បានបង្ហោះសារគួរឲ្យសង្វេគចិត្តរៀបរាប់ពីគ្រួសារក្រីក្រមួយ ដែលមានប្រពន្ធពពោះខែទី ៨ ទៅហើយ បែរជាត្រូវជួបគ្រោះថ្នាក់ចរាចរណ៍
រហូតបាត់បង់ជីវិតទាំងខ្លួនឯង និងកូនក្នុងផ្ទៃ បន្សល់ទុកកូនកំព្រា ៣នាក់ផ្សេងទៀត។ក្នុងនោះដែរ ដោយមើលឃើញពីភាពលំបាក ខ្វះលទ្ធភាពធ្វើបុណ្យ និងទិញមឈូសឲ្យស ព គណនីហ្វេសប៊ុកឈ្មោះ Rothana Jet Thor បានអំពាវនាវទៅកាន់មហាជន ដែលប្រើប្រាស់បណ្ដាញសង្គមមានចិត្តធម៌ ជួយដល់គ្រួសារមួយនេះផងដែរ
ប៉ុន្តែម្ចាស់គណនីនោះមិនបញ្ជាក់ហេតុការណ៍និងទីតាំងរស់នៅរបស់ជនរងគ្រោះលម្អិតនៅឡើយទេ។ដោយឡែក គណនីហ្វេសប៊ុកនោះបានសរសេរៀបរាប់ភ្ជាប់ខ្លឹមសារ និងរូបថតថា «ខ្លោចចិត្តណាស់ ស្លាប់ទៅរកតែមឈូសគ្មាន សូមបងប្អូនជួយផង! កូនស្លាប់ក្នុងផ្ទៃ ៨ខែ ហើយគាត់ក៏បានបាត់បង់ជីវិតទៀត។
បន្សល់ទុកប្តី និងកូនតូចៗ មិនទាន់ដឹងក្តី ឥឡូវគ្រួសារស ពមិនទាន់មានប្រាក់ទិញមឈូស និងប្រាក់ធ្វើបុណ្យនៅឡើយទេ។ឱកូនមាសម្ដាយទាំង ៣អេីយ ម្ដាយលាកូនហេីយលាទាំងកូនៗ នៅតូចៗ ម្ដាយពិតជាអាណិតអាសូរកូនណាស់ ម្ដាយមិនចង់ចាកចេញពីកូនសូម្បីតែមួយវិនាទី
ម្ដាយពិតជាស្រលាញ់កូនៗណាស់ម្ដាយខំធ្វេីអ្វីៗគ្រប់យ៉ាងដេីម្បីកូនឲ្យតែកូនបានសុខ តែពេលនេះម្ដាយត្រូវលាកូនរហូតហេីយណាកូនណាកូនកុំយំអីបានទេយ៉ាងណាមិញ ម្ដាយនៅតែនឹកកូន ស្រលាញ់កូន ទោះជាម្ដាយស្លាប់ទៅក៏ដោយ ម្ដាយលាកូនទាំង
៣ហេីយសូមបងប្អូនជួយដល់ក្មួយស្រីទាំង ៣នេះផងបងប្អូនក្មួយប្រុសទាំង ៣នាក់នៅរស់នៅសង្ឃឹមទីពឹងម្ដាយតែពេលនេះម្ដាយបានស្លាប់ចោលទៀត។ ABA 000635152 Nguon Raksmey »។ ព័ត៌មានលម្អិតយើងនឹងជម្រាបជូនពេលក្រោយ។ប្រភព៖ខ្មែរឃ្លូបល