យោងតាមហ្វេសបុកផេចរបស់ Popular Magazine បានបង្ហោះរូបភាព និងសារជាដំនឹងថា: ចម្ងល់ជាច្រេីនឆ្នាំត្រូវបានលាតត្រដាងហេីយ នេះហេីយជាលោកពូ យឹម តន ធ្លាប់តែឃេីញឈ្មោះតាមរបងរោងចក្រ របងសាលា ជាដេីម ។
តាមការឱ្យដឹងពីប្រជាពលរដ្ឋលោកពូគឺជាអ្នកកំពង់ស្ពឺ និងមានស្មារតីមិនប្រក្រតីឡេីយ តែលោកពូមិនដែលបង្កបញ្ហាដល់គ្រួសារ និងសង្គមឡេីយ គ្រាន់តែចូលចិត្តជិះម៉ូតូដេីរបាញ់ថ្នាំតាមរបងផ្សេងៗជាពិសេសតាមបណ្ដោយផ្លូវជាតិលេខ៣ និងលេខ៤។
ចំពោះហេតុផលនាំឱ្យលោកពូចំណាយកម្លាំង ចំណាយសាំង ជិះបាញ់ថ្នាំនេះ គ្មានអ្នកណាអាចបកស្រាយបានឡេីយ៕ សូមទស្សនាកម្រងរូបភាពរបស់លោកអ៊ុំខាងក្រោមនេះ