ពិតជារន្ធត់ណាស់!! ករណីបាក់រលំភោជនីយដ្ឋានមួយ បណ្តាលឲ្យ ២៩នាក់បាត់បង់ជីវិត្ត និង៧នាក់រងរបួសធ្ងន់ នៅប្រទេស…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចិន៖ កាលពីវេលាម៉ោងប្រហែល៩ និង៤០នាទីព្រឹក ថ្ងៃសៅរ៍ ទី២៩ ខែសីហាម្សិលមិញនេះ មានហេតុការណ៍ដ៏គួរឲ្យតក់ស្លុតមួយ បានកើតឡើងកំឡុងពេលពិធីជប់លៀង ដោយភោជនីយដ្ឋានមួយកន្លែងស្ថិតក្នុងទីក្រុង Linfen ខេត្ដ Shanxi ភាគខាងត្បូងប្រទេសចិន បានបាក់រលំ បង្កឲ្យមានមនុស្សស្លាប់ និងរងរបួសធ្ងន់ស្រាលរាប់សិបនាក់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមអជ្ញាធរមូលដ្ឋានបានឲ្យដឹងថា មនុស្សសរុបចំនួន៥៧នាក់ ដែលជាប់ពាក់ព័ន្ធក្នុងឧប្បត្ដិហេតុបាក់រលំភោជនីយដ្ឋានកម្ពស់ពីរជាន់ខាងលើ ត្រូវបានទាញចេញពីគំនរបាក់បែក ហើយក្នុងនោះអ្នកស្លាប់បានកើនឡើងដល់២៩នាក់ ដែលប្រត្ដិបត្ដិការជួយសង្គ្រោះបានបញ្ចាប់នៅវេលាម៉ោង៣ និង៤៥នាទីទាបភ្លឺ ថ្ងៃអាទិត្យនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរឲ្យដឹងដែរថា នៅក្នុងហេតុការណ៍គួរឲ្យរន្ធត់នេះ មានមនុស្សជាង៧០០នាក់ បានចូលរួមជួយសង្គ្រោះ។ តែទោះជាយ៉ាងណា ចំពោះមូលហេតុដែលបណ្ដាលឲ្យភោជនីយដ្ឋានត្រូវបាក់រលំ គឺកំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ៕ ប្រភព៖ CGTN

Leave a Reply