រំភើប! ចៅស្រីសំណព្វ សុខចិត្តជិះយន្តហោះឆ្លងប្រទេស មកថតជាមួយតានៅថ្ងៃ …..

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នារីវ័យក្មេងស្រស់ស្អាតជនជាតិសិង្ហបុរីម្នាក់ បានធ្វើឲ្យមហាជនជាច្រើនរំជួលចិត្តយ៉ាងខ្លាំង ក្រោយត្រូវបានគេដឹងថា នាងបានសម្រេចចិត្តជិះយន្តហោះឆ្លងប្រទេស ដើម្បីមកថតរូបបញ្ចប់ការសិក្សាជាមួយនឹងជីតាជាទីស្រលាញ់របស់នាង ដែលកំពុងធ្លាក់ខ្លួនឈឺ និងធ្លាប់មើលថែទាំនាងតាំងពីតូច ក្នុងសកម្មភាពពោរពេញដោយភាពកក់ក្តៅ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និស្សិតស្រីសញ្ជាតិសិង្ហបុរីខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះថា Ranie ។ បច្ចុប្បន្ននាងបានស្នាក់នៅ និងសិក្សានៅក្នុងប្រទេសអូស្រ្តាលី ប៉ុន្តែទើបតែថ្មីៗនេះនាងបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រដោយជោគជ័យ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Ranie នាងតែងតែគិត និងចង់ថតរូបបញ្ចប់ការសិក្សា (ឬថ្ងៃទទួលសញ្ញាបត្រ / ពាក់ឯកសណ្ឋាន) ជាមួយនឹងជីតានាង ដែលរស់នៅឯប្រទសសិង្ហបុរីជាខ្លាំង។ ប៉ុន្តែគួរឲ្យសោកស្តាយកាលពីដើមឆ្នាំ២០១៨ កន្លងទៅនេះ ជីតារបស់នាងបានទទួលរងនូវជំងឺដាច់សរសៃឈាមខួរក្បាល បណ្តាលឲ្យគាត់ធ្លាក់ខ្លួនពិការពុំអាចដើរបាន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយក៏ពុំអាចមានឱកាសបានទៅជួប ឬទៅលេងនឹងចៅស្រីបណ្ដូលចិត្តរូបនេះបានឡើយ។ដោយសារតែ បែបនេះហើយ ទើប Ranie នាងក៏បានសម្រេចចិត្តជិះយន្តហោះមកសិង្ហបុរីវិញ ដើម្បីបានមកជួបនឹងជីតារបស់នាង ដែលបានបែកគ្នាជាយូរឆ្នាំ និងដើម្បីបានថតរូបបញ្ចប់ការសិក្សាជាមួយនឹងគាត់ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រូបថតប៉ុន្មានសន្លឹកដែលនាងបានថតជាមួយនឹងជីតា (ដោយខាង Little Panny Photography ក្នុងប្រទេសសិង្ហបុរី) និងបានបង្ហោះចែកចាយនៅលើបណ្តាញសង្គម គឺទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយក៏បានធ្វើឲ្យគ្រប់គ្នារំជួលចិត្ត និងសរសើរពីទឹកចិត្តដ៏ប្រពៃរបស់នាងថែមទៀតផង។ប្រភពបានឲ្យដឹងថា ជីដូននិងជីតារបស់ Ranie តែងតែមើលថែទាំនាងយ៉ាងយកចិត្តទុកដាក់បំផុត ជាងឪពុកម្តាយរបស់នាងទៅទៀត តាំងតែពីនាងនៅតូចក្រូចឆ្មាមកម៉្លេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រោះថាឪពុកម្តាយនាង រវល់នឹងបំពេញការងារនៅឆ្ងាយ ពុំសូវមានពេលវេលាគ្រប់គ្រាន់នៅជាមួយនឹងនាងនោះទេ។ ដូច្នេះហើយទើបបានជា Ranie ចង់បង្ហាញពីក្តីស្រលាញ់ ការតបស្នង និងភាពជោគជ័យក្នុងទំព័រជីវិតថ្មីមួយនេះ ដើម្បីឲ្យជីតារបស់នាងបានដឹង បានឃើញ និងរំភើបចិត្តនូវអ្វីដែលនាងទទួលបាននៅពេលនេះផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងនេះ គ្រប់គ្នាក៏បានអបអរសាទរចំពោះការបញ្ចប់ការសិក្សាដោយជោគជ័យរបស់ Ranie ។ ហើយគេក៏សង្ឃឹមថា Ranie និងនៅតែជាចៅស្រីដ៏ល្អ និងជាពិសេសខិតខំតស៊ូបន្ថែមទៀត ដើម្បីជីវិតនៅពេលអនាគតដ៏ល្អរបស់នាង តទៅមុខទៀតផងដែរ៕

Leave a Reply