អស្ចារ្យមែន!! ជប៉ុន បានជោគជ័យក្នុងការសាកល្បងឡានហោះ ជាលើកដំបូង (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជប៉ុន៖ ក្រុមហ៊ុនជប៉ុនមួយបានប្រកាសពីការបើកបរសាកល្បងដោយជោគជ័យ នៃប្រភេទឡានហោះ។ ក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា ក្រុមហ៊ុន Sky Drive Inc​​ បានធ្វើការបង្ហាញជាសាធារណៈ នៅថ្ងៃទី២៥ ខែសីហា នៅឯទីលានសាកល្បងរបស់តូយ៉ូតា ដែលជាកន្លែងធំជាងគេមួយក្នុងប្រទេសជប៉ុន និងជាកន្លែងមូលដ្ឋានសម្រាប់អភិវឌ្ឍរថយន្ត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វាជាការបង្ហាញជាសាធារណៈលើកដំបូង សម្រាប់រថយន្តហោះក្នុងប្រវត្តិសាស្ត្រ។ រថយន្តនោះមានឈ្មោះថា SD-03 ដែលមានការបើកបរដោយមនុស្សម្នាក់ ដែលបានចុះចតនិងហោះព័ទ្ធជុំវិញទីលាន ប្រហែល៤នាទី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមក្រុមហ៊ុនបានឲ្យដឹងថា SD-03 គឺជាយានយន្តអគ្គិសនីតូចបំផុតលើពិភពលោក ដែលអាចហោះឡើងនិងចុះចតបញ្ឈរ ហើយវាត្រូវការកន្លែងចតចំនួនពីរនៃរថយន្តធម្មតា។ វាមានម៉ូទ័រ៨ ដើម្បីធានាសុវត្ថិភាពក្នុងស្ថានភាពអាសន្ន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុមហ៊ុនសង្ឃឹមថា នឹងធ្វើឲ្យរថយន្តហោះជាផ្នែកមួយនៃជីវិតធម្មតា។ ការហោះហើរសាកល្បងបន្ថែមទៀតនឹងកើតឡើងនាពេលអនាគត ក្រោមលក្ខខណ្ឌផ្សេងៗគ្នា ដើម្បីធានាថាសុវត្ថិភាពនិងបច្ចេកវិទ្យានៃយានយន្ត ត្រូវនឹងស្ដង់ស្ដារឧស្សាហកម្ម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភាពជោគជ័យនៃការហោះហើរនេះមានន័យថា រថយន្តនេះទំនងជាអាចនឹងត្រូវបានសាកល្បង នៅក្រៅទីលានតូយ៉ូតា នៅចុងឆ្នាំនេះ។ សេចក្ដីប្រកាសព័ត៌មានបាននិយាយថា ក្រុមហ៊ុននឹងបន្តការអភិវឌ្ឍបច្ចេកវិទ្យា ដើម្បីបើកដំណើរការរថយន្តហោះនៅឆ្នាំ២០២៣ ប្រកបដោយសុវត្ថិភាពនិងទុកចិត្ត។ យ៉ាងណាមិញ តម្លៃរបស់រថយន្តហោះមួយនេះមិនទាន់ត្រូវបានបញ្ចេញនៅឡើយទេ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនាវីដេអូខាងក្រោ​មនេះ

Leave a Reply