ភ្នំពេញ ៖ មួយរយៈនេះមហាជនជាច្រើនមានការចាប់អារម្មណ៍ជាខ្លាំងទៅលើស្ទាយ៍តែងខ្លួនប្លែកៗទាក់ភ្នែករបស់ ព្រះនាងតូច នរោត្តម ជេនណា ជាមួយពិធីការនីដ៏ឆ្នើម ជីមមី ដែលបានបង្ហាញតាមរយៈរូបភាពជាច្រើនឥតដាច់នៅលើបណ្ដាញសង្គម។
យ៉ាងណាមិញនៅមុននេះបន្តិច ព្រះនាងតូចនរោត្តម ជេនណា ទ្រង់បានបង្ហោះរូបថតជាច្រើនសន្លឹក ជាមួយការតុបតែងសក់យ៉ាងស្រស់សោភា បែបទាន់សម័យព្រមជាមួយដងខ្លួនដ៏ស្រឡូន ដែលបានចាប់ដៃគូជាមួយនឹងពិធីការិនីឆ្នើម ជីមមី ក្នុងឈុតក្រឡាការ៉ូក្រហមលាយខ្មៅជាមួយការតុបតែងខ្លួនក្នុងឈុតសម្លៀកបំពាក់កូនភ្លោះបែបស៊ីវិល័យ។
រូបថតទាំងនោះត្រូវបានអ្នកនិយមលេងបណ្តាញ សង្គមហ្វេកប៊ុកលើកឡើងថាសម្រស់មិនចាញ់គ្នាឡើយ ធ្វើឲ្យអ្នកគាំទ្រមើលឡើងស្លុងតែម្ដង។ គួរបញ្ជាក់ផងដែរថានេះមិនមែនឈុតលើកទី១នោះទេ ដែលព្រះនាងតូច ជេនណា និង ជីមមី
ស្លៀកឈុតកូនភ្លោះរួមគ្នាបែបនេះពោលគឺជាជាឈុតទី៤ឈុតភ្លោះទី ៣ របស់ព្រះនាងតូច នរោត្តម ជេនណា និងជីមមី ស្អាតខ្លាំង ហើយ៕ សូមទស្សនារូបភាពខាងក្រោមនេះ