នៅមុននេះបន្តិច យោងតាមហ្វេសបុកផេចរបស់លោក ផែន វណ្ណៈ បានជូនដំណឹងថា: សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០នេះ បានឧបត្ថម្ភថវិកាចំនួន ២០០០០ដុល្លារ(ពីរម៉ឺនដុល្លារអាមេរិក)
ដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ក្នុងឱកាសដែលមន្ទីរពេទ្យនេះ ប្រារព្ធកម្មវិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ឆ្នាំទី៧ ដេីម្បីរកមូលនិធិសម្រាប់ការព្យាបាល និងថែទាំសុខភាពកុមារ-ទារកប្រមាណជាង ៥០០នាក់ ក្នុងមួយថ្ងៃដោយឥតគិតថ្លៃ មាតាមនុស្សធម៌ចែករំលែកសេចក្តីស្រលាញ់៕