ភ្នំពេញ៖ សូមរំលឹកផងដែលថាជាការពិតណាស់ ជី ដេវីត និងកញ្ញា ទេព បូព្រឹក្ស ជាគូស្នេហ៍ ដែលតែងតែធ្វើឲ្យអ្នកគាំទ្រជាច្រើនច្រណែននឹងអ្នកទាំងពីរ តាមរយៈសកម្មភាពស្វីតៗ និងបង្ហាញពីក្ដីស្រលាញ់ចំពោះគ្នាកាន់ តែខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។ ម្យ៉ាងវិញទៀត ក្រៅពីជោគជ័យលើរឿងស្នេហាហើយ គូស្នេហ៍មួយគូនេះ ក៏បើកជំនួញផ្ទាល់ខ្លួនជាមួយគ្នាផងដែរ។
ដោយមួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា តារាប្រុសស្រីមួយគូនេះ តែងតែប្រើប្រាស់នៅសម្ភារៈម៉ាកល្បីៗ និងនិយមទិញគ្រឿងពេជ្រពាក់ទៀតផង។ជាក់ស្ដែង កាលពីម្សិលមិញនេះជាថ្ងៃ Anniversary ៤ឆ្នាំ ជី ដេវីត និងកញ្ញា ទេព បូព្រឹក្ស ក្នុងថ្ងៃនោះផងដែរ ជី ដេវីត
បានទិញកាដូធំសម្រាប់គូស្នេហ៍ខ្លួនជាប្រភេទឡានស៊េរីទំនើបម៉ាក Rolls Royce ពណ៌ខ្មៅធ្វើឲ្យ ទេព បូព្រឹក្ស រំភើបញញឹមសឹងតែបិទមាត់មិនជិតទៅហើយ។ ក្រោយបង្ហោះវីដេអូ បង្ហាញឡានទំនើបនេះរួច មានអ្នកគាំទ្រជាច្រើនចូលរួមអបអរសាទរអ្នកទាំងពីរ ព្រមទាំង
ជូនពរអ្នកទាំងពីរឲ្យស្រលាញ់គ្នារហូត និងរង់ចាំដំណឹងល្អ ថ្ងៃចូល រោងការរវាងតារាប្រុសស្រីនេះ ក្នុងពេលឆាប់ៗផងដែរ៕យ៉ាងណាមិញអ្វីកាន់តែរំជួលចិត្តនិងកាន់តែ សរសើរទៀតនោះ បូព្រឹក្ស ទិញឡានសេរីថ្មីជូនប្អូនប្រុសខ្លួនថ្ងៃខួបទៀតផង បូព្រឹក្ស បន្ថែមទៀតថា
ជោគជ័យរបស់គាត់ក៌ដោយសារមានប្អូនៗគាត់នៅពីក្រោយដែរជាពិសេសរាល់វីដេអូចំរៀងរបស់គាត់គឺប្អូនគាត់ជាអ្នកថត ហើយរំភើបពេករហូតប្អូនប្រុស ទេព្យបូព្រឹក្ស ហូរទឹកភ្នែកទៅហើយប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ
សូមទស្សនារូបភាព និង វីដេអូខាងក្រោមនេះ