តារាចម្រៀងលោកនី រតនា បង្ហោះរូបភាពកូនស្រីជាច្រើនសន្លឹកយ៉ាងគួរអោយខ្នាញ់ធ្វើអោយអ្នកគាំទ្រលាន់មាត់សរសើរថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនបានទទួលជ្រាបដឹងហើយថា ក្រោយពី​ទទួលបាន​ចំណងដៃ​កូនស្រី​ដ៏​គួរ​ឲ្យ​ស្រឡាញ់​ម្នាក់​នោះ គេ​សង្កេតឃើញថា ជីវិត​តារាចម្រៀង នី រតនា និង​គ្រួសារ កាន់​តែ​មាន​សុភមង្គល ការ​រកស៊ី​ទទួលទាន​ក៏​កាន់តែ​ដំណើរការ​ល្អ អាជីព​សិល្បៈ ក៏​នៅតែ​រក្សា​បាន​ប្រជាប្រិយភាព​ដដែល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះដែរ ជារឿយៗ​ម្ចាស់​ពានរង្វាន់​Cambodia Idol​រដូវ​កាល​ទី​១​រូប​នេះ នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន តែងតែ​បង្ហោះ​រូប​កូនស្រី​ដ៏​គួរ​ឲ្យ​ស្រឡាញ់​រូប​នេះ, បង្ហោះ​សារ​ជូនដំណឹង​មុន​ឡើង​ឆាក​តន្ត្រី ព្រមទាំង​រូប​ប្រពន្ធ កូន ព្រម​គ្នា​តែម្ដង ដើម្បី​បង្ហាញ​ពី​ភាព​ផ្អែមល្ហែម គ្រួសារ​មាន​សុភមង្គល ការងារ​សិល្បៈ​ក៏​មមាញឹក​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ថ្មីៗ​នេះ ស្របពេល​កូនស្រី​មាន​អាយុ​ជិត​៦​ខែ តារា​ចម្រៀង នី រតនា ក៏​បង្ហោះ​សារអម​ដោយ​រូបថត​កូន​គួរ​ឲ្យ​ក្នាញ់​បែបនេះ​ថា «​ទ្រលុកទ្រលន់​ណាស់​កូន​មែ​ល​ប៉ា​ប៉ា ធ្មេច​បើកៗ​ជិត៦ ខែ​ហើយ​»​។ តាមរយៈ​នេះ អ្នកគាំទ្រ​ជាច្រើន បាន​បញ្ចេញមតិ​លើក​សរសើរ និង​បង្ហាញ​ពី​អារម្មណ៍ ក្រឺត ចំពោះ​កូន​របស់​នី​រតនា​ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះដែរ ​ពួកគេ​បាន​បញ្ចេញយោបល់​បែបនេះ​ថា «​ក្នាញ់​ណាស់​លោក​អើយ»​។ «​មើល​មុខ​គេ ក្នាញ់​ណាស់​»​។ «​ឃ្យូ​ត​ខ្លាំង​ម៉​ង​»​។ « មុខ​ដូច ម៉ាក់​គេ​ចឹ​ង​គួរ​ឲ្យ​ក្នាញ់​»​។ «​ក្រមុំ​ហើយ​»​។ «​ចោះ​ក្រវិល​ឣោ​យ​ឣូ​ន​ផង​»​។ «​មុខគួរ​ឲ្យ​ចង់​ក្ដិច​»​។ «​ពូកែ​លេង​ទឹកមុខ​ណាស់​អូន​មែ​ល​»​។ «​មើលមុខ​គេ​ផង​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ គួរ​បញ្ជាក់​ថាតារា​ចម្រៀង​ប្រុស​ប្រចាំ​ផលិតកម្ម រស្មី​ហង្ស​មាស លោក នី រតនា និង​ភរិយា ហេង សុវណ្ណ​ភក្តិ​ណា ជា​កូនស្រី​អ្នកជំនួញ​ស្ដុកស្ដម្ភ​ បាន​សាង​ចំណង​ស្នេហ៍​រួមគ្នា រហូត​ភ្ជាប់​ពាក្យ កាលពី​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០១៨ និង​បាន​រៀប​អាពាហ៍ពិពាហ៍ នៅ​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០១៩ ធ្វើ​ឲ្យ​កក្រើក​នៅ​លើ​បណ្ដាញ​សង្គម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រហូតមកដល់​ពេលនេះ ពួកគេ ទទួល​បាន​ចំណងដៃ​កូនស្រី​ម្នាក់​ឈ្មោះ នី​វណ្ណ មែ​ល​ឡា​នី ហៅ មែ​ល ( MEL ) កើត​ថ្ងៃ​សុក្រ ទី​០៦ ខែ​មីនា ឆ្នាំ​២០២០ វេលា​ម៉ោង​១០:៤២ នាទី​ព្រឹក ​ ហើយ​រហូត​មក​ដល់​ពេល​នេះ មាន​អាយុ​លើស​៣​ខែ​ទៅ​ហើយ៕ប្រភព៖តារា

Leave a Reply