ព្រះកាយច័ន្ទ ទម្លាយពីបំណងប្រាថ្នា ៣ សំខាន់ៗក្នុងជីវិត ត្រូវធ្វើឱ្យបានដាច់ខាតទាន់ខ្លួននៅក្មេង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្វីដ្បិតជាតារាសម្តែងវ័យក្មេងក៏ពិតមែនតែ ព្រះកាយច័ន្ទ មានមហិច្ឆតាធំនៅក្នុងជីវិត ហើយនាងរំពឹងថានឹងសម្រេចបំណងទាំងនេះនៅក្នុងថ្ងៃណាមួយ ហើយក៏មានការសរសើរពីសំណាក់មហាជនដល់តារាសម្តែងវ័យក្មេងរូបនេះដែលមានក្តីស្រមៃខ្ពស់បែបនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រះកាយច័ន្ទ បានលើកឡើងពីបំណងប្រាថ្នារបស់នាងថា «ក្តីប្រាថ្នាធំៗទាំង ៣ របស់ខ្ញុំ ១.សុំឲ្យឪពុកម្តាយខ្ញុំសុខភាពល្អ ២.បើកក្លឹបសិល្ប: និង រោងសម្តែងល្ខោនព្រះរាជទ្រព្យ (របាំបុរាណ) ៣.មជ្ឈមណ្ឌលចាស់ជរា» ។ ក្នុងនោះ ព្រះកាយច័ន្ទ បានឱ្យដឹងថា ក្តីស្រម័យទីមួយ និង ទីពីរបានពាក់កណ្តាល ហើយតែទីបីមិនទាន់សម្រេចនោះទេ យ៉ាងណានាងនឹងព្យាយាមមិនបោះបង់ជាដាច់ខាត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយនឹងការលើកឡើងរបស់តារាសម្តែងរូបស្រស់ម្នាក់នេះ បានធ្វើឱ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ និង សរសើរចំពោះទឹកចិត្តរបស់នាង ហើយជូនពរឱ្យនាងបានសម្រេចជោគជ័យនូវក្តីប្រាថ្នាទាំងបីនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រះកាយច័ន្ទ ក៏ជាតារាដែលមានទេពកោសល្យសិល្បៈជាច្រើន ដោយក្រៅពីតារាសម្តែងនាងក៏មានបើកជាក្លឹបបង្រៀនរបាំបុរាណ និង ក្បាច់រាំអន្តរជាតិ មាននាងជាអ្នកបង្រៀនផ្ទាល់ ។ អ្វីដែលចាប់អារម្មណ៍កាន់តែមានឈ្មោះបោះសំឡេង ព្រះកាយច័ន្ទ ក៏កាន់តែមានការរៀបចំខ្លួនទាន់សម័យជាងមុន ហើយសម្រស់របស់នាងក៏ស្រស់ស្អាត និង ទាក់ទាញផងដែរ ៕

Leave a Reply