អ្នកស្រីទ្រី ដាណា ថៅកែហាងពេជ្រចិត្តធម៌ កាលពីម្សិលមិញបានចេញលិខិតមួយ ដោយស្នើសុំឲ្យលោកស្រីអ៊ាន សៀវម៉ី ជួយបកស្រាយ ករណីYoutubeឈ្មោះKhmer Daily Life KH បានសរសេរភ្ជាប់ជាមួយវីដេអូក្នុងYoutubeថា «Siv Mei ខ្ញុំអានិតអ្នកឯងខ្លាំងណាស់ Try Dana ទ្រី ដាណា»។
ជាការឆ្លើយតបឧកញ៉ាអ៊ាន សៀវមី ពេលកំពុងឡាយវីដេអូលក់ផលិតផលនោះ បានធ្វើការបដិសេធថា ខ្លួនមិនដែលស្គាល់ដាណាហ្នឹងណាគេទេ ហើយក៏គ្មានអ្វីត្រូវបកស្រាយដែរ បើចង់ប្ដឹងខ្លួន ដាក់ងារឲ្យចំៗមក។ មួយវិញទៀត ពេលមានគេប្រាប់ដំណឹងនេះនោះ ឧកញ៉ាអ៊ាន សៀវមី បានបញ្ជាក់ថា កុំអាលវិនិច្ឆ័យថាគេប្ដឹងខ្លួន ព្រោះឈ្មោះអ៊ាន សៀវម៉ី នេះមានច្រើនណាស់។
អ្វីកាន់តែធ្វើឲ្យឧកញ៉ាវ័យក្មេងរូបនេះឆេះដុំនោះ ពេលមានគណនីហ្វេសប៊ុកមួយ បានខមមិនថា «ម៉េចបងចេះតែទើសបងដាណាចឹង» រហូតធ្វើឲ្យឧកញ៉ាអ៊ាន សៀវមី ប្រកាសថានឹងប្ដឹងអ្នកនិយាយបែបនេះផងដែរ ដោយលើកឡើងថា ជាអ្នកនាំភ្លើង ហើយមិនត្រូវប្រើភាសាអសុរោះមកលើខ្លួនចឹងទេ។
ដោយឡែក នៅក្នុងបណ្ដាញសង្គមTik Tok គេប្រទះឃើញ គណនីមួយដាក់ឈ្មោះថា«Sivmey Online Shop បានធ្វើការបង្ហោះវីដេអូឧកញ៉ាអ៊ាន សៀវមី ភ្ជាប់ជាមួយរូបថតអ្នកស្រីទ្រី ដាណា ដោយធ្វើការរៀបរាប់ថា «កូនពេជ្រតូចៗមិនចេះអានអក្សរច្បាស់ផងមកអួតខ្លួនឯងអ្នកលក់ពេជ្រធំជាងគេស្រុកខ្មែរ …
ខ្ញុំនិយាយការពិតចែឯងចង់ធ្វើអីក៏ខ្ញុំដឹងដែរចែ ចែឯងចង់ឈ្នះគេ ចែឯងហ៊ានចំណាយប៉ុន្មានក៏ចែឯងហ៊ានដែរ…សំខាន់ចែឯងឈ្នះម្នាក់ហ្នឹង ប៉ុន្តែចែឯងបរាជ័យច្រើននាក់ហើយ…ចែឯងរៀនបើកចិត្តឲ្យទូលាយ សួរថាខ្ញុំដែលស្គាល់ចែឯងអត់ សំណាងហើយ២ឆ្នាំមុនបងថ្លៃចែឯងហៅខ្ញុំទៅការចែឯងខ្ញុំអត់ទៅនោះ ហើយបើខ្ញុំទៅចង្រៃតាមចែឯងទៀត តែខ្ញុំអត់ទៅ..លោកហើយលោក»។
ក្រៅពីនេះ នៅលើគណនីTik Tok ដដែលនោះ ក៏មានការបង្ហោះវីដេអូជាច្រើនទៀត ពាក់ព័ន្ធនឹងការឆ្លើយតបទៅកាន់អ្នកចង់ប្ដឹងខ្លួនផងដែរ តែមិនដឹងថា នេះជាគណនីពិតរបស់ឧកញ៉ាអ៊ាន សៀវមី ឬយ៉ាងណានោះទេ៕
សូមទស្សនាវីដេអូខាងក្រោមនេះ
សូមទស្សនារូបភាពខាងក្រោមនេះ