នៅ សូនីតា ដឹកដៃស្វាមី និង កូនតូច ទៅរំឭកអនុស្សាវរីយ៍នៅកន្លែងចាស់ៗ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមានកូនជាចំណងដៃ គេសង្កេតឃើញថាជីវិតគូរបស់ នៅ សូនីតា កាន់តែផ្អែមល្ហែម និង ពោរពេញទៅដោយក្តីសុខ ហើយចុងក្រោយនេះនាង និង លោក ទិត្យ ថាវរិទ្ធ ជាស្វាមីតែងបង្ហាញរូបភាពគ្រួសារជាចំហនៅតាមបណ្តាញសង្គម ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្មីៗនេះ នៅ សូនីតា បានដឹកដៃស្វាមី និង កូន សង្រ្កាន្ត របស់នាងទៅថតរូបអនុស្សាវរីយ៍គ្រាដំបូងនៅទឹកដីខេត្តសៀមរាប ជាមួយនឹងរូបភាពទាំងនេះ នៅ សូនីតា បានបង្ហោះសារខ្លីថា «កន្លែងតែមួយចិត្តភក្តីនៅតែដដែល តែលេីសសមាជិកថ្មី (សង្ក្រាន្ត ប្រុសតូច) អរគុណអ្នកទាំងពីរដែលចូលមកជីវិតម៉ាក់តា»

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការលើកឡើងរបស់តារារូបស្រស់ នៅ សូនីតា បានធ្វើឱ្យអ្នកគាំទ្រជាច្រើនមានចាប់អារម្មណ៍ និង ជូនពរឱ្យនាង និង ស្វាមីកាន់តែស្រឡាញ់គ្នា ជាពិសេសឆាប់មានកូនស្រីមួយទៀតតាមបំណង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមានកូន នៅ សូនីតា បានធីបចោលការងារសម្តែងរឿង ដោយងាកមកបំពេញតួនាទីជាមេផ្ទះ មើលថែទាំកូនតូច តែសម្រាប់ការថតពាណិជ្ជកម្ម និង ចូលរួមនៅក្នុងកម្មវិធីនានាក្រោមការអញ្ជើញរបស់បណ្តារក្រុមហ៊ុននានា នៅ សូនីតា មិនដែលអវត្តមានឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមប្រភពដែលស្និទ្ធជាមួយ នៅ សូនីតា បានឱ្យដឹងថា ទោះ នៅ សូនីតា មិនប្រឡូកការងារសម្តែងក៏នាងមិនមានបញ្ហាសេដ្ឋកិច្ចដែរ ព្រោះស្វាមីរបស់នាងក៏ជាអ្នកធូរធារម្នាក់ ពេលនេះនាងកំពុងធ្វើផ្ទះលម្ហែនៅដីជាច្រើនហិចតានៅក្នុងតំបន់កែវផុសផងដែរ ៕

Leave a Reply