សរសើរអីតែតារាស្រុកគេ លី ម៉ារីណា អាយុ ៤០ ឆ្នាំ ស្បែកសខ្ចីគ្មានស្នាមជ្រួញមួយផ្នត់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជឿជាក់ថា ទស្សនិកជនភាគច្រើនប្រាកដជានៅចាំកាយវិការសម្ដែង ទេពកោសល្យផ្នែកសិល្បៈដ៏ប៉ិនប្រសប់របស់អ្នកនាង លី ម៉ារីណា តារាសម្ដែងដ៏មានប្រជាប្រិយភាពកាលពីអតីតកាល ដែលក្នុងនោះអ្នកនាងមិនត្រឹមតែមានភាពលេចធ្លោផ្នែកសម្ដែងប៉ុណ្ណោះទេ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែតារាស្រីរូបនេះក៏ត្រូវបានមហាជនលើកសរសើរខ្លាំងផ្នែករូបសម្រស់ស្អាតគួរឱ្យគយគន់មិនជិនណាយរបស់នាង ។ ប្រឡូកសិល្បៈអស់រយៈពេលជាច្រើនឆ្នាំ មកដល់ពេលនេះតារាសម្ដែង លី ម៉ារីណា ក៏មានវ័យជ្រេចូលក្បាល ៤០ ឆ្នាំហើយដែរ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្ដែរឿងដែលមហាជនដក់ចិត្តចង់ចាំវត្តមាននាងមិនភ្លេចនោះគឺ មុខមាត់ដ៏ស្រស់ផូរផង់ សម្បុរស្បែកសខ្ចី ទន់ម៉ដ្ឋរលោង គ្មានស្នាមជ្រាវជ្រួញឡើយ ដែលកន្លងមកមហាជនច្រើនតែសរសើរទៅលើតារាស្រុកគេថាមានសាច់ចាំមិនចាស់តាមវ័យនោះ ពេលនេះនាំគ្នាមកចាប់ចិត្តជញ្ជក់មាត់កោតសរសើរសម្រស់តារាស្រីខ្មែរយើងវិញម្ដង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយសារតែតារាសម្ដែង លី ម៉ារីណា ពូកែថែសម្ផស្ស មុខគ្មានស្នាមជ្រួញមួយផ្នត់ ងាកទៅស្បែក រាងរៅ ក៏សមសួនស្អាតខ្លាំង ទើបវ័យ ៤០ ឆ្នាំហើយ អ្នកនាងត្រូវប៉ាន់ថតផ្សព្វផ្សាយពាណិជ្ជកម្មឱ្យផលិតផលថែរក្សាសម្ផស្សនានាមិនចាញ់តារាក្មេងៗជំនាន់ក្រោយឡើយ ៕

Leave a Reply