មហាជនភាគច្រើន ពិតជាជ្រាប រួចមកហើយ នូវរឿងដ៏សែនសង្វេគមួយ បានកើតឡើង កាលពីយប់ ថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២០ នោះ ដែលស្ថិតនៅ តាមបណ្តោយ ផ្លូវលេខ ១០១៣ ក្នុងភូមិឧកញ៉ាវាំង
សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយសមត្ថកិច្ច បានអោយដឹងថាបុរសជាអ្នករត់ម៉ូតូកង់បីម្នាក់ បានដាច់ចិត្តលើកដៃ ច្របាច់ក សម្លាប់កូនស្រីខ្លួនឯង ចំនួន៣នាក់ ស្លាប់យ៉ាងអាណោចអាធ័ម ហើយបានចងកសម្លាប់ខ្លួនឯងជាក្រោយ។
ស្ត្រីឈ្មោះ ឌីម សុខនាថ ត្រូវជាប្រពន្ធ និងជាម្តាយក្មេងស្រីទាំងបីនាក់ បានអោយដឹងថាបុរសជាប្តីមានឈ្មោះ ជា សុខជុំ អាយុ៤០ឆ្នាំ មុខរបររត់កង់បី (ស្លាប់) និងកូនស្រីទី១ ឈ្មោះ ជុំ ម៉េងជូ អាយុ១៦ឆ្នាំ (ស្លាប់), កូនស្រីទី២ ឈ្មោះ ជុំ ម៉េងចិន អាយុ៥ឆ្នាំ (ស្លាប់), កូនស្រីទី៣ ឈ្មោះ ជុំ ម៉េងជៀន អាយុ៤ឆ្នាំ (ស្លាប់)។
ស្ត្រីដដែល បានរៀបរាប់ប្រាប់សមត្ថកិច្ចបន្តថា មុនពេលកើតហេតុ នៅវេលាម៉ោង២០ និង៣០នាទី យប់ ខ្លួនត្រឡប់មកពីធ្វើការវិញ ពេលមកដល់ផ្ទះឃើញទ្វារផ្ទះបិទ ក៏ស្រែកហៅកូនៗ តែមិនឮសំឡេងឆ្លើយ ខ្លួនបានរុញច្រានទ្វារ រហូតរបើកទ្វារ ភ្លាមនោះក៏ចូលទៅក្នុងបន្ទប់ស្រាប់តែឃើញ ជនរងគ្រោះជាប្ដី បានចងក ស្លាប់បាត់ហើយ រីឯកូនស្រី២នាក់
ក៏ឃើញស្លាប់នៅលើគ្រែ និងកូនស្រីច្បង ស្លាប់ នៅលើបន្ទប់ឡៅតឿ ពេលនោះខ្លួនតក់ស្លុតយ៉ាងខ្លាំង ក៏បានរត់ទៅហៅ ប្អូនថ្លៃស្រីដែលជួលបន្ទប់ក្បែរគ្នា អោយមកជួយ និងស្រែកឆោឡោអោយអ្នកជិតខាងមកជួយ ក៏ធ្វើអោយមានការភ្ញាក់ផ្អើលតែម្ដង នឹង បានរាយការណ៍ទៅសមត្ថកិច្ច។
តាំងពីម្សិលមិញ រហូតដល់ថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២០ គេនៅតែឃើញ ស្ត្រីដ៏សែនកំសត់ម្នាក់នេះ យំឥតឈប់ឡើយ ដោយនៅតែស្រណោះកូនស្រីជាទីស្រឡាញ់ទំាងបី ដែលត្រូវលាចាកលោកនេះ តែមួយពព្រិចភ្នែកប៉ុណ្ណោះក្នុងថ្ងៃតែមួយ។
រឹតតែខ្លោចផ្សា ថែមទៀតនោះ នៅថ្ងៃនេះដែរ គេឃើញហ្វេសប៊ុកឈ្មោះ “SIN SOREACHអគ្គនាយកJTVNews” បានធ្វើការ Live វីដេអូ បង្ហាញពីសកម្មភាព ស្ត្រីរូបនេះ ដង្ហែសពកូនស្រីទាំង៣ និងប្តី ខ្លួនយកទៅបូជា មើលទៅពិតជាសោកសៅខ្លាំងណាស់។
ក្នុងនោះ អ្វីដែលរឹតតែធ្វើឲ្យគ្រប់គ្នាកាន់តែរំជួលចិត្តថែមទៀតនោះ ស្ត្រីដ៏គួរឲ្យអាណិតម្នាក់នេះ បានរៀបរាប់ប្រាប់គេឲ្យដឹងពី កូនស្រីទំាង៣ របស់ខ្លួនកាលនៅរស់ ដោយគាត់និយាយ ទំាងទឹកភ្នែកថា “ខោអាវក៏បោកហើយដែរ បោកទំាងអស់ ខ្ញុំមកពីធ្វើការវិញ ម្ហូបបាយទឹកធ្វើហើយទំាងអស់ កូនបងខ្ញុំ”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមស្តាប់ការរៀបរាប់របស់ស្ត្រីរូបនេះ ដូចខាងក្រោម ៖
សូមទស្សនាវីដេអូខាងក្រោមនេះ
សូមទស្សនារូបភាពខាងក្រោមនេះ