ទីបំផុតលោក អាបេ ប្រកាសដោយផ្ទាល់ថា នឹងលាលែងចេញពីតំណែង ជានាយករដ្ឋមន្ត្រីជប៉ុន ដោយសារតែ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅទីបំផុតនាយករដ្ឋមន្រ្តីជប៉ុនលោក អាបេ ស៊ីនហ្សូ បានប្រកាសដោយផ្ទាល់ថា នឹងលាលែងពីតំណែងដោយសារបញ្ហាសុខភាព តែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ព័ត៌មាននេះត្រូវបានផ្សព្វផ្សាយ ពាសពេញពិភពលោក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានជប៉ុន NHK នៅរសៀលថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២០។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះគឺជាលើកទី ២ ហើយក្នុងជីវិតលោក អាបេ ដែលលាលែងចេញពីតំណែងនាយករដ្ឋមន្ត្រី ដោយសារបញ្ហាសុខភាព ដោយកាលពីឆ្នាំ២០០៧ នាយករដ្ឋមន្ត្រីជប៉ុនរូបនេះក៏ធ្លាប់បាន ប្រកាសលាលែងពីតំណែងផងដែរ ដោយសារជំងឺរលាកពោះវៀនធំ និងពោះវៀនតតូចធ្ងន់ធ្ងរ ក្រោយកាន់អំណាចបានមួយឆ្នាំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក អាបេ ស៊ីនហ្សូ បានចូលមន្ទីរពេទ្យចំនួនពីរដង ក្នុងរយះពេលមួយសប្តាហ៍ ហើយក៏ធ្លាប់ត្រូវបានគេរាយការណ៍ដែរថា ក្អួតចេញឈាមតាមមាត់ នៅក្នុងបន្ទប់ការិយាល័យរបស់លោក កាលពីថ្ងៃទី០៦ ខែកក្កដា។ អាណត្តិជានាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាធិបតេយ្យសេរី LDP នឹងត្រូវបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២១។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា លោក អាបេ ស៊ីនហ្សូ បានជាប់ឆ្នោតជានាយករដ្ឋមន្ត្រីជប៉ុន នៅឆ្នាំ២០០៦ និងកាន់តំណែងនេះជាថ្មីម្ដងទៀតនៅឆ្នាំ២០១២ រហូតមកទល់នឹងបច្ចុប្បន្ន ដែលធ្វើឱ្យលោកក្លាយជានាយករដ្ឋមន្ត្រី កាន់តំណែងយូរជាងគេបំផុត នៅក្នុងប្រទេសជប៉ុន។ ទោះជាយ៉ាណាពេលវេលាជាក់លាក់ នៃការលាលែងចេញពីតំណែងរបស់លោក អាបេ មិនត្រូវត្រូវបញ្ជាក់នោះឡើយ។

Leave a Reply