ភ្នំពេញ៖ ពិធិការិនី និងជាតារាសម្តែង ណូម័រ បើទោះជាឆ្នាំនេះឈានចូលវ័យ ៣១ ឆ្នាំ ហើយក្តី តែបើនិយាយពីសម្រស់វិញ មិនចាញ់ក្រមុំប៉ុន្មាននោះទេ ដែលកំពុងធ្វើឲ្យប្រុសៗមិនថាក្មេង ឬ ចាស់ ជ្រួលច្របល់ចង់បានរូបនាងធ្វើជាគូគាប់មិនស្ទើរនោះទេ។
ងាកមកជីវិតគូវិញ ណូម័រ ត្រូវបានដឹងបានដឹងថា ទើបតែលែងលះជាមួយអតីស្វាមីលោក សុភា កាលពីកន្លងទៅនេះ ក្រោយពីរៀបការរស់នៅមិនចុះសម្រុងនឹងគ្នាបានរយៈពេល ៥ ខែ ប៉ុណ្ណោះ ដែលអ្នកនាងព្រលយពាក្យថាប្រៀបបីដូចយល់សប្តិ ពោលគឺរូបនាងនៅតែដូចជាកូនក្រមុំដដែលហ្នឹង។
ដោយឡែក កាលពីពេលកន្លងថ្មីៗនេះ ណូម័រ ក៏បានធ្វើឲ្យប្រុសជាច្រើនចាប់អារម្មណ៍ជាខ្លាំង ទៅនឹងសារមួយប្រកាសបើកចិត្តរឿងបេះដូង សម្រាប់បុរសអាយុបង តែសុំចិត្តបុរសៗអាយុប្អូន (ក្រោម៣០ឆ្នា) កុំចំណាយពេល Crush នាងអី ដោយលើកហេតុផលថា ខ្លាចបាប។ដោយក្នុងនោះ ណូម័រ សរសេររៀបរាប់យ៉ាងដូច្នេះថា៖
«មើលមុខគេផង កាលឆ្នាំ2008ហ៏ ពេញក្រមុំប៉ិប..ចា បើសិនមានកូនវិញពេលនេះប្រហែលកំលោះក្រមុំដែរហើយ តែចង្រៃអ្វី..ជាតិនេះបើនិយាយរឿងស្នេហា អភ័ព្វពេកក្រៃ ដោយឡែកសុំបញ្ជាក់ប្រាប់Broៗក្រោម30ឆ្នាំដែលCrushចែ ហើយថាចែដំឡើងអាយុ សូមអាណិតចែ រកក្មេងៗដូចគ្នាទៅណា ទុកអនាគតឲ្យចែផង ចែខ្លាចបាប ថ្ងៃទី9ខាងមុខនេះចែចូលជន្មាយុ31ឆ្នាំហើយពៅមាស ទុកមុខរាប់អានគ្នាទៅណាBroៗ ហិម..
បើគិតៗទៅពិបាកថាដែរ អាចមកពីយើងនៅតែក្មេងទេដឹង អាយុគ្រាន់ជាតួលេខតាស ព្រោះមើលរូបជាង10ឆ្នាំមុននិងលូវមិនខុសគ្នាម៉ានផង ប៉ុន្តែទោះយ៉ាងណានៅតែជឿថាខ្លួនឯងនិងបានជួបស្នេហ៍ពិតដែលបុរសនោះអាយុបង ទ្រព្យសម្បត្តិ រូបរាង អតិកាលមិនគិតឡើយ សូមតែអត្តចរឹកថ្លាប្រពៃពិតប្រាដកគឺគ្រប់គ្រាន់ហើយ»។
តែទោះយ៉ាងណា ស្រីស្អាតរូបនេះ ក៏បានបញ្ជាក់ថ្មីៗនេះដែរថា បើនិស្ស័យអាចមានគូទៀត នាងអាចសាករស់នៅជាមួយគ្នាមុនសិន ចាំចូលរោង កុំឱ្យមានការខុសដូចលើកមុនទៀត។
តែទោះយ៉ាងណា ស្រីស្អាតរូបនេះ ក៏បានបញ្ជាក់ថ្មីៗនេះដែរថា បើនិស្ស័យអាចមានគូទៀត នាងអាចសាករស់នៅជាមួយគ្នាមុនសិន ចាំចូលរោង កុំឱ្យមានការខុសដូចលើកមុនទៀត។