ខានស្តាប់យូរហើយ ទូច ស៊ុននិច បង្ហើរបទចម្រៀងជាលើកដំបូង ក្រោយខានច្រៀងជិត ១៧ ឆ្នាំ (មានចម្រៀង)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្មីៗនេះមានការចាប់អារម្មណ៍ជាខ្លាំង ក្រោយពីបានឃើញអតីតតារាចម្រៀងដ៏ល្បី ទូច ស៊ុននិច បានបង្ហើរបទចម្រៀងជាលើកដំបូងជូនដល់អ្នកគំាទ្រ ក្រោយពីនាងទទួលរងការបាញ់ប្រហារពីសំណាក់ឃាតកមិនស្គាល់មុខកាលពីឆ្នាំ ២០០៣ កន្លងមក ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេចាំបានថាចុងក្រោយនេះអតីតតារាចម្រៀងដ៏ល្បី ទូច ស៊ុននិច ចាប់ផ្តើមមានឈ្មោះលើបណ្តាញសារព័ត៌មាននានាវិញ ក្រោយពីស្ងប់ស្ងាតអស់រយៈពេលជាង ១០ ឆ្នាំ ដោយក្នុងនោះអ្នកគាំទ្រជាច្រើននៅតែសរសើរពីទឹកដមសំនៀងដ៏ពីរោះរបស់នាងរួមជាមួយនឹងការជូនពរឱ្យនាងឆាប់បានជាសះស្បើយផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្មីៗនេះមានការចាប់អារម្មណ៍ជាខ្លាំងដោយបានឃើញអតីតតារាចម្រៀងដ៏ល្បី ទូច ស៊ុននិច បានបង្ហើរបទចម្រៀងមួយបទជាលើកទីមួយ ក្រោយពីនាងធ្លាក់ខ្លួនពិការអស់រយៈពេលជិត ១៧ ឆ្នាំ ដែលបទនេះមានចំណងជើងថា «ពាក្យមិនពិត» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយនឹងការច្រៀងបទនេះ ទូច ស៊ុននិច ក៏បានបង្ហោះសារថា «សូមបងប្អូនចូលរួមស្ដាប់កម្សាន្តជាមួយបទចម្រៀងថតថ្មីដំបូងរបស់នាងខ្ញុំឆ្នាំ ២០២០ នេះ បន្ទាប់ពីនាងខ្ញុំបានអាក់ខានថតអស់រយៈពេលជិត ១៧ ឆ្នាំ ។ មិនពីរោះទេបងប្អូន តែនេះគឺជាការបង្ហាញពីទឹកចិត្តរបស់នាងខ្ញុំដែលតែងតែមានការនឹករឭកទៅដល់បងប្អូនខ្មែរយើងទាំងអស់គ្នា និង ដើម្បីឆ្លើយតបទៅនឹងការនឹករឭករបស់បងប្អូនមកដល់ខ្ញុំ និង ទឹកចិត្តរបស់បងប្អូនដែលតែងតែស្រឡាញ់ចូលចិត្ត និង គាំទ្រសំនៀងចម្រៀងនាងខ្ញំុរហូតមក ហើយចង់ស្ដាប់បទថ្មីៗរបស់ខ្ញុំ ។ ឥឡូវនេះនាងខ្ញុំ សូមជូនបទថតថ្មី (ដែលបទនេះខ្ញុំមិនដែលថតពីមុនមកទេ) ទៅដល់បងប្អូនជាការសណ្ដាប់ និងបញ្ជាក់ថានាងខ្ញុំមានការនឹករឭក និង ស្រឡាញ់បងប្អូនអ្នកគាំទ្រគ្រប់ៗគ្នាណា៎…»

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយនឹងបទចម្រៀងមួយបទនេះរបស់ ទូច ស៊ុននិច ក៏ទទួលបានការគាំទ្រ និង សរសើរថាទឹកដមសំឡេងរបស់នាងនៅតែពីរោះ ហើយរំពឹងថានឹងមានបទចម្រៀងថ្មីៗជាបន្តបន្ទាប់ទៀត ហើយអ្នកគាំទ្រខ្លះទៀតក៏បានជូនពរឱ្យនាងឆាប់បានជាសះស្បើយផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ផងដែរថាក្រៅពីតារាចម្រៀង ទូច ស៊ុននិច ក៏ជាសាស្រ្តាចារ្យខ្មែរម្នាក់ដែរ តែគួរឱ្យស្តាយនាងត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារកាលពីឆ្នាំ ២០០៣ កន្លងទៅដោយបណ្តាលឱ្យម្តាយស្លាប់ ហើយនាងធ្លាក់ខ្លួនពិការអង្គុយលើរទេះរុញកម្រើកដៃជើងមិនបានរហូតដល់បច្ចុប្បន្ន ដែលពេលនេះនាងកំពុងរស់នៅសហរដ្ឋអាមេរិកនៅក្នុងរដ្ឋកាលីហ្វ័រនីញ៉ា ។ ចង់ដឹងថាសំឡេងរបស់ ទូច ស៊ុននិច មានការប្រែប្រួលប្លែកពីមុនបែបណាទៅស្តាប់បទចម្រៀងខាងក្រោម ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនាវីដេអូ និង រូបភាពខាងក្រោមនេះ

Leave a Reply