មើលមេរៀនផងប្អូនៗ! ថ្នាក់ទី ១២ សល់ជាង ១០០ ថ្ងៃ ឯទី ៩ សល់ ៩៤ ថ្ងៃ ត្រៀមឡើងជ្រញ់…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅមិនយូរទៀទទេ ក្រសួងអប់រំយុវជន និងកីឡា នឹងរៀបចំការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ និង មធ្យមសិក្សាបឋមភូមិហើយ ដោយប្អូនៗ ថ្នាក់ទី១២ សល់ពេល ១១៥ ថ្ងៃ ចំណែកប្អូនៗថ្នាក់ទី៩ នៅសល់ពេលតែ ៩៤ ថ្ងៃទៀតប៉ុណ្ណោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមអ្នកនាំពាក្យក្រសួងអប់យុវជន និងកីឡា ឯកឧត្ដម រស់ សុវាចា បានឱ្យដឹងថា ក្រសួងនឹងរៀបចំការប្រឡងបាក់ឌុប នៅថ្ងៃទី ២១ ធ្នូ ២០២០ និងឌីប្លូម នៅថ្ងៃទី ៣០ វិច្ឆិការ ២០២០នេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាំពាក្យក្រសួងអប់រំ បន្ថែមទៀតថា ការប្រឡងរបស់សិស្សានុសិស្សថ្នាក់ទី ១២ និងថ្នាក់ទី ៩ ខាងមុខនេះ គឺប្រព្រឹត្តទៅចំនួន ២ ថ្ងៃ ចំណែកឯបរិយាកាសក្នុងការប្រឡងវិញគឺដូចគ្នាទៅនឹងឆ្នាំមុនៗដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួបញ្ជាក់ផងដែរថា ក្រសួងអប់រំយុវជន និងកីឡា បានអនុញ្ញាត ឱ្យសិស្សានុសិស្សអាចចូលទៅរៀនវិញ ចាប់ពីថ្ងៃទី ៧ កញ្ញា ២០២០ខាងមុខ និងបញ្ចប់ការសិក្សាឆ្នាំ២០១៩-២០២០​ នៅខែវិច្ឆិការ ដោយក្នុងនោះ ប្អូនៗសិស្សានុសិស្សថ្នាក់ទី៩ និងថ្នាក់ទី១២ មានពេល ៣ខែ សម្រាប់រៀនផ្ទាល់ក្នុងថ្នាក់ជាមួយគ្រូ មុនពេលប្រឡង ៕

Leave a Reply