ភ្នំពេញ នាវេលាប្រមាណម៉ោង ១០:៣០ នាទី ថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២០ ដដែល ក្នុងបរិវេណវត្តស្ងួនពេជ្រ សង្កាត់កំបូល ខណ្ឌកំបូលដោយបុរសជនដៃដល់ធ្លាប់ជាគូស្នេហ៍នឹងគ្នាបានធ្វើឱ្យសាច់ញាតិ មហាជន មានការត ក់ស្លុ តជាខ្លាំង ។
អ្វីដែលកាន់តែគួរឱ្យភ្ញាក់ផ្អើលនោះក្រោយស ម្លា ប់នារីជាសង្សាររួច បុរសរូបនេះបានរត់ទៅច ង ក ស ម្លា ប់ខ្លួនតាមក្រោយនៅយ៉ាងណាមិញនេះ បើយោងទៅតាមគណនីយ្យរបស់ជ នដៃ ដ ល់បានសរសេរថា (Limtech Chhorn ) «ស្ដាយការងារមែនទែន» នេះបានបង្ហាញភាពមិនប្រក្រតីគួរឱ្យកត់សម្គាល់មួយចំនួនមុនធ្វើសកម្មភាព កាលពី ២ ថ្ងៃមុនបុរសរូបនេះបានផ្លាស់ប្រូហ្វាលហ្វេសប៊ុក និង Coverទៅជាពណ៌ខ្មៅទាំងអស់ ។
នេះគេចង់បង្ហាញថាកំពុងមានទុក្ខព្រួយអ្វីមួយ ឬកំពុងតែស្មុគ្រស្មាញនៅក្នុងចិត្តខ្លាំង ។លុះដល់ថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២០ ពោល គឺមុនមួយថ្ងៃដែលខ្លួនចេញសកម្មភាពនេះតែម្តង ចំពោះមូលហេតុឈានទៅដល់ការចាក់ស ម្លា ប់ ហើយរត់មកចង់កបែបនេះ យោងប្រភពពីប្អូនស្រីនារីរងគ្រោះថា អ្នកទាំង ២ ជាសង្សារនឹងគ្នា
ប៉ុន្តែថ្មីៗនេះ ពួកគេឈ្លោះគ្នា ដោយខាងបងស្រីនាងសុំបែកដោយសារដឹងថា ជ ន ដៃ ដ ល់មានស្រីថ្មី ហើយកាលពីយប់មិញជ ន ដៃ ដ ល់ ក៏បានទូរស័ព្ទនិយាយជាមួយនាងថា សុំត្រូវរ៉ូវគ្នាវិញ ដោយនិយាយថា នឹងចូលស្តីដណ្តឹងបងស្រីខ្លួន ប៉ុន្តែត្រូវបងស្រីប្រកែកមិនយល់ព្រម ៕