អភិបាលខេត្ត​ បន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី បានបង្ហោះសារកោតសរសើរ កូនខ្មែរ ដែលច្នៃរថយន្ត Camry 1993 ចេញជារថយន្តស្ព័រ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីរសៀលម្សិលមិញនេះ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ មហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង នូវរថយន្ដ កាមេរី ស៊េរីឆ្នាំ១៩៩៣ ត្រូវបានស្នាដៃជាងខ្មែរ ស្ថិតនៅខេត្ដ បន្ទាយមានជ័យ បានធ្វើការកែច្នៃរាង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និងតុបតែងគ្រឿងក្នុង យ៉ាងទំនើប ស្រស់ស្អាត ប្លែកភ្នែក ប្រៀបដូចជាកំពូលរថយន្ដ ស្ព័រ ស៊េរីឆ្នាំ២០២០ តែម្ដង បន្ទាប់ពីម្ចាស់ឡាន បានយករថយន្ដនេះ មកធ្វើការត្រួតពិនិត្យ បច្ចេកទេស សុវត្ថិភាពរថយន្ដ ឆៀក។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងការភ្ញាក់ផ្អើលអំពីស្នាដៃកូនខ្មែរ អាចកែច្នៃរថយន្ដ កាមេរី ទៅជារថយន្ដស្ព័រ ផងនោះ ស្រាប់តែមានម្ចាស់គណនី ហ្វេសប៊ុកមួយមានឈ្មោះ Kunthea Khin បានទម្លាយអំពីប្រវត្ថិជាងកែច្នៃរថយន្ដ ស្ព័រ នេះឱ្យមហាជនបានដឹងថា៖”ស្ថាបនិក ឬអ្នកកែច្នៃរថយន្ត លោក ឈួនណារ៉ា វ័យ២៨ឆ្នាំ កូនទី២របស់លោកឈួន សុផាន់ ម្ចាស់សហគ្រាស

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម៉ាស៊ីនច្រូតស្រូវនិងគ្រឿងបន្លាស់ នៅភូមិចំការតាដោក ឃុំ ឬស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ នឹកគិតស្រមៃ ថានិងអាចធ្វើរថយន្តទំនើប បានខិតខំរិះរកគ្រប់មធ្យោបាយកែច្នៃរថយន្តចង្កូតស្ដាំសេរី១៩៩៣ មកជារថយន្តថ្មីទំនើប គួរជាទីពេញចិត្តនិងគាំទ្រ ពីពលរដ្ឋក្នុងខេត្តនិងទូទាំងប្រទេស សូមជួយគាំទ្រស្នាដៃកូនខ្មែរ”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ដបន្ទាយមានជ័យ ក៏បានបង្ហោះសារ កោតសរសើរទៅដល់យុវជន ឈួន ណារ៉ា ដែលជាស្ថាបនិក កែច្នៃរថយន្ដខាងលើ ដោយមានខ្លឹមសារថា៖”ភាពច្នៃប្រឌិត របស់អ្នកបន្ទាយមានជ័យ។ នេះជារថយន្ត​ដែល​ជាស្នាដៃអ្នកបន្ទាយមានជ័យ​ យករថយន្ត​ ចាស់​សេរី​ ១៩៩៣ មកកែច្នៃ​ ជារថយន្ត (​ជាង​ឈួន​ សុផាន់​) ចំការ​ តាដោក​ ស្រុក​មង្គលបូរី​ ខេត្ត​បន្ទាយមានជ័យ​ ថ្ងៃ២៧​ ខែសីហា​ ឆ្នាំ២០២០។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បញ្ជាក់៖ នេះជាការសាកល្បងដំបូងរបស់គាត់ ក្រុមការងារបច្ចេកទេស នៃមន្ទីរសាធារណៈការ និងដឹកជញ្ជូន ខេត្ត បាននិងកំពុងពិនិត្យបច្ចេកទេស”។ សូមជម្រាបផងដែរថា ចំពោះការកែច្នៃរថយន្ដខាងលើនេះ ក៏មានមហាជន បានលើកជាសំនួរ ទៅកាន់ឯកឧត្ដម អភិបាលខេត្ដ បន្ទាយមានជ័យ ថាតើការកែច្នៃខុសសភាពដើម នឹងត្រូវទទួលបានការផាកពិន័យដែលឬទេ?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឯកឧត្ដម អភិបាលខេត្ដ បានឆ្លើយតបវិញថា៖”នេះជាការសាកល្បងរបស់គាត់! គាត់បានយកមកត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តនៅមន្ទីរសាធារណៈការ និងដឹកជញ្ជូលខេត្ត ជាជំហានដំបូង យ៉ាងណាជំនាញ និងសហការកំពុងធ្វើការងារនេះ អរគុណ”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply