ប្រពន្ធ​ដេក​ឱប​នឹង​ទ្រូង មាន​រឿង​តិចតួច​រត់​ចោល​បាត់ ប្ដី​អង្វរ​​ដោយ​ប្រើ​ពាក្យពេចន៍​យ៉ាង​កម្សត់​ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្វាយរៀង ៖ ​​​បុរស​ជាប្ដី​ម្នាក់ ​បាន​ឃាត់​ប្រពន្ធ​របស់​ខ្លួន មិន​ឲ្យ​ទៅធ្វើ​ការងារ​ផ្នែក​អចលនទ្រព្យ​ ធ្វើឲ្យ​នាង​ខឹង រត់​ចោល​ផ្ទះ​បាត់ ទោះ​ប្ដឹង​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ជួយ​ស្វែងរក តែ​នៅ​រក​មិន​ឃើញ​ដដែល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុរស​ជា​ប្ដី​មានឈ្មោះ​ភាព ភាន់ អាយុ​២៧​ឆ្នាំ ជា​កម្មករ មាន​ទីលំនៅ​ភូមិ​ក្បាលថ្នល់ ឃុំ​ត្នោត ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង។ ចំណែកស្ត្រីជាប្រពន្ធ​ មាន​ឈ្មោះ​ស៊ឹម​គង់ ហៅ​ចរិយា អាយុ​២៤​ឆ្នាំ ជា​កម្មការិនី បាន​បាត់​ខ្លួន​កាលពី​វេលា​ម៉ោង​១​និង​១០​នាទី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​២៦ ​ខែ​សីហា ឆ្នាំ​២០២០ នៅ​ភូមិ​ក្បាលថ្នល់ ឃុំ​ត្នោត ស្រុក​កំពង់រោទិ៍ ខេត្ត​ស្វាយរៀង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈរូបថត ប្រពន្ធរបស់ខ្លួននេះ បុរសជាប្ដី កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​២៧ ខែ​សីហា ២០២០ បានអំពាវនាវដល់​បងប្អូន​ប្រជាពលរដ្ឋ បើ​បាន​ឃើញ​ប្រពន្ធរបស់ខ្លួន ​ដូច​ភិនភាគ​ក្នុង​រូបថត​នេះ សូម​ផ្តល់​ព័ត៌មាន​ផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាម​ប្រភពពី​បុរស​ជា​ប្តី​បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃទី​២៥ សីហា ឆ្នាំ​២០២០ ខ្លួន​​​​​បាន​ស្ដីបន្ទោស ដោយ​មិន​ឲ្យ​ប្រពន្ធ​​​​​ទៅ​ទាក់ទង​ធ្វើការ​នៅ​ខាង​អចលនទ្រព្យ​ទេ ហើយក៏​នាំ​ប្រពន្ធ​ឲ្យ​ទៅធ្វើ​ការ​នៅ​រោងចក្រ​វិញ។ ពេលនោះ​​​​​ប្រពន្ធ​​ខ្លួន​ប្រកែក ដោយ​និយាយ​​​​​ថា «​រោងចក្រ​កាត់ដេរ​ខោអាវ ខ្ញុំ​ឈប់​ធ្វើ​ហើយ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព​ដដែល​បាន​បន្តថា និយាយ​រួច ខ្លួន​ក៏​ដឹក​ឪពុកមា​ទៅ​ឃុំ​ច្រេស រហូតដល់​ម៉ោង​៧​យប់​ទើប​ត្រឡប់មកផ្ទះ​វិញ។ បន្ទាប់មក​ប្តី​ក៏​ដួស​បាយ​ហូប​មុន រហូតដល់​ម៉ោង​៩​យប់ ទាំងពីរ​នាក់​ប្តី​ប្រពន្ធ​ក៏​នាំគ្នា​ដេក​មួយស្របក់​ក្រោយមក ស្ត្រី​ជា​ប្រពន្ធ​បាន​ក្រោក​ឡើងទៅ​ដួស​បាយ​ហូប ចំណែក​​​ខ្លួន​​​ជា​ប្តី​បាន​ដេក​បន្ត​លង់លក់​បន្ត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រហូតដល់​វេលា​ម៉ោង​១​និង​១០​នាទី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​២៦ ខែ​សីហា ឆ្នាំ​២០២០ ខ្លួន​ក្រោក​ឡើង ស្រាប់តែ​បាត់​ប្រពន្ធ មិន​ដឹង​​​ចេញ​ទៅ​ណា ​ទោះ​ខំ​ដើរ​រក​ ក៏​រក​មិន​ឃើញ ទើប​​​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​សីហា ​​​ខ្លួន​ក៏ ​ប្រាប់​ឪពុកក្មេក​ឱ្យ​រាយការណ៍​ជូន​សមត្ថកិច្ច​នគរបាល​ប៉ុ​ស្ដិ៍​រដ្ឋបាល​ឃុំ​ត្នោត​ជួយ​អន្តរាគមន៍​តាមរក​តែ​ម្តង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​តាម​ស្វែងរក​ស្ត្រី​ជា​ប្រពន្ធ​ខាងលើនេះ រហូតដល់​ថ្ងៃទី​២៧ សីហា ឆ្នាំ​២០២០ នេះ ពុំទាន់​លេចឮ​ដំណឹង​សោះ ទើប​បុរស​ជា​ប្តី​អំពាវនាវ​សូម​ឲ្យ​សមត្ថកិច្ច​ក៏​ដូច​មហាជន បើ​បានឃើញ​ស្ត្រី​ជា​ប្រពន្ធ​ដែលមាន​ភិនភាគ​ដូច​រូបថត​នេះ សូមជួយ​ផ្តល់ព័ត៌មាន​ឱ្យ​គាត់​ផង តាមរយៈ​ទូរ​សព្ទ័​លេខ​០៩៧ ២៣ ៤៣ ៩៩០។ បុរស​ជា​ប្តី​បាន​និយាយថា «​បើ​ប្រពន្ធ​សម្លាញ់​បានឃើញ​ដំណឹង​នេះហើយ សូម​ត្រឡប់មកផ្ទះ​វិញ ប្តី​ចាំ​ទទួល​»៕​

Leave a Reply