សេពគប់សង្សារជិត ៥ ឆ្នាំ ទឹម រដ្ឋា មិនប្រាកដចិត្តយកកូន អាចមុន ឬ ក្រោយចូលរោងជ័យ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រហូតមកដល់ពេលនេះចំណងស្នេហ៍របស់ ទឹម រដ្ឋា និង គូស្នេហ៍ជាជនជាតិអាមេរិកកាន់តែស៊ីជម្រៅខ្លាំង ធ្វើឱ្យគេសង្ស័យថាតារាស្រីរូបនេះអាចនឹងប្រើជីវិតរស់នៅដូចពួកបស្ចឹមប្រទេស តែយ៉ាងណា ទឹម រដ្ឋា នៅតែបញ្ជាក់នាងនឹងរៀបការគ្រាន់តែពុំទាន់ប្រាកដថាពេលណា តែសម្រាប់រឿងយកកូននាងមិនទាន់ប្រាកដ ដោយអាចនឹងយកមុន ឬ ក្រោយក៏ថាបាន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើទោះបីជាធ្លាប់បរាជ័យស្នេហាជាមួយបុរសជាជនបរទេសពិតមែន តែ ទឹម រដ្ឋា ហាក់មិនរាងចាលនោះទេ ដោយនាងបានភ្ជាប់ស្នេហ៍ជាមួយដៃគូថ្មីជាជនជាតិអាមេរិកគិតមកដល់ពេលនេះមានរយៈពេលជិត ៥ ឆ្នាំមកហើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណងស្នេហ៍កាន់តែផ្អែមល្ហែមឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដោយមួយរយៈមុននេះ គូស្នេហ៍របស់នាងក៏បាន បណ្តើរនាងទៅដើរលម្ហែនៅសហរដ្ឋអាមេរិក ដើម្បីណែនាំឱ្យក្រុមគ្រួសារលោកបានស្គាល់ថែមទៀតផង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបីជាបែបនេះក្តី តែ ទឹម រដ្ឋា ហាក់ពុំទាន់មានបំណងចង់រៀបការតាមប្រពៃណីខ្មែរនៅឡើយ ដោយនាងចង់បន្ថែមការស្វែងយល់ចិត្តថ្លើមគ្នាបន្តទៀត ព្រោះនាងមិនចង់ឱ្យមានបញ្ហាទៅថ្ងៃក្រោយ ហើយបើទោះអះអាងថាមិនបានរួមរស់ក្រោមដំបូងតែមួយក៏ពិតមែន តែតារាសម្តែងរូបនេះបានព្រលយថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាងអាចនឹងយកកូនជាចំណងដៃមុនការចូលរោងជ័យ ឬ ក្រោយនោះ នាងមិនទាន់ប្រាកដនៅឡើយទេ ។ ទឹម រដ្ឋា ទើបនឹងជួបទុក្ខធ្ងន់ដោយថ្មីៗនេះនាងបានបាត់បង់ម្តាយ ធ្វើឱ្យអ្នកគាំទ្រនិង មិត្តភក្តិរួមអាជីពជាច្រើនបានសម្តែងការអាណិត និង លើកកម្លាំងចិត្តដល់នាងគ្រប់ៗគ្នា ៕

Leave a Reply