ភ្នំពេញ ៖ កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅចំណុចផ្លូវបេតុង ក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ភូមិត្រពាំងឈូក សង្កាត់កន្ទោក ខណ្ឌកំបូល ។
នារីវ័យក្មេងរូបស្រស់ម្នាក់ ត្រូវអតី តសង្សារយកកាំ បិ តចុ ងស្រួ ចចា ក់ស ម្លា ប់ ចំនួន១៩កាំបិត បណ្តាលឲ្យ ស្លា ប់ក្នុង ថ្លុ កឈា ម យ៉ាងអាណោចអាធ័ម ខណៈដែលនារីរងគ្រោះកំពុងជិះម៉ូតូទៅធ្វើការ បន្ទាប់ពីធ្វើសកម្មភាពស ម្លា ប់នារីរងគ្រោះរួច ជ នដៃ ដ ល់បានបើកម៉ូតូរត់ទៅច ង ក ស ម្លា ប់ខ្លួនឯងតាមក្រោយនៅក្នុងវត្តស្ងួនពេជ្រ។
ក្រោយពេលកើតហេតុ ជ ន ដៃ ដ ល់បានជិះម៉ូតូរត់មក ច ង ក ស ម្លា ប់ខ្លួនឯង នៅក្នុងវត្តស្ងួនពេជ្រតែម្តង ហើយក៏មានប្រជាពលរដ្ឋ ប្រទះឃើញបុរសម្នាក់ ច ង ក ស ម្លា ប់ខ្លួន ក៏រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យ។
ជាក់ស្តែង នៅពេលដែលសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់ទីតាំងខាងលើ ស្រាប់តែឃើញជន ដៃ ដ ល់ ជា ឃា ត ក រ បាន ច ង កខ្លួនស្លា ប់ បាត់ទៅហើយ ដោយនៅជាប់ខ្លួន ជន ដៃ ដ ល់ មានប្រឡា ក់សុ ទ្ធឈា មនារី រ ង គ្រោះ។
នារីរងគ្រោះមានឈ្មោះ យឺន ស្រីនី អាយុ២៥ឆ្នាំ មុខរបរកម្មកររោងចក្រ Minebea Mitsumi ផលិតបរិក្ខារអគ្គីសនី ស្នាក់នៅភូមិតាសេក សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
ជ នដៃ ដ ល់ជាឃា ត ក រ មានឈ្មោះ ឆន លឹមតិច អាយុ២៣ឆ្នាំ មុខរបរជាងដែក ស្នាក់នៅភូមិត្រពាំងវែង ឃុំឆក់ឈើនាង ស្រុកអង្គស្នួស ខេត្តកណ្តាល ត្រូវជាអតីតសង្សារនា រីរ ងគ្រោះ។ស្រ្តីជាម្តាយនា រីរ ងគ្រោះបានឱ្យដឹងថា ជនសង្ស័យជាអតីតសង្សារកូនស្រីគាត់ (នារីរ ង គ្រោះ)
ដែលពួកគេធ្លាប់ស្រឡាញ់គ្នា កាលពីនៅរៀនវិទ្យាល័យ តែពួកគេបានផ្តាច់ចំណងស្នេហ៍នឹងគ្នាជាងកន្លះឆ្នាំមកហើយ ព្រោះជនសង្ស័យខាងលើបានក្បត់ចិត្តកូនស្រីគាត់លួចទាក់ទងស្រីផ្សេង ធ្វើឱ្យកូនស្រីគាត់ឈឺចិត្ត។កាលពីម្សិលមិញជនសង្ស័យបានទៅសុំ ចូលស្តីដណ្តឹងកូនស្រីគាត់ តែកូនស្រីគាត់(នារីរងគ្រោះ) បានប្រាប់ថា នាងមិន យកជនសង្ស័ យធ្វើប្តីទេ ហើយកាលពីយប់មិញ
នេះ ជនសង្ស័យបានឆាតទៅកូនស្រីគាត់ ដោយបាននិយាយពីរឿងនឹងទៀត ប៉ុន្តែកូនស្រីគាត់ នៅតែប្រកែកមិនទទួលយកដដែល រហូតមានការឈ លោះប្រកែកតាមឆាតផងដែរទៀតផង។ស្រ្តីខាងលើបន្តទៀតថា លុះនៅព្រឹកថ្ងៃកើតហេតុ ស្រាប់តែមានគេទៅប្រាប់រូបគាត់ថា កូនស្រីរបស់គាត់ ត្រូវគេចា ក់ស ម្លា ប់ស្លា ប់បាត់ទៅហើយ ធ្វើឲ្យគាត់រន្ធត់ចិត្តជាខ្លាំង ប្រញាប់ធ្វើដំណើរមកកន្លែងកើតហេតុ ឃើញថា កូនស្រីជាទីស្រលាញ់របស់គាត់ពិតជាត្រូវគេ ចា ក់ស ម្លា ប់មែន។ប្រភពព័ត៌មានពីសន្តិសុខ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនោះ បានប្រាប់ពីភិនភាគជនសង្ស័យទៅសមត្ថកិច្ច ស្រដៀងចូលទៅនឹងភិនភាគ ដែលម្តាយនា រីរ ង គ្រោះប្រាប់ គឺអាចនឹងជាអតីតសង្សារចាស់របស់នារី រ ង គ្រោះ។