ហ្វេសប៊ុក ប្រិយមិត្តជ្រាបច្បាស់រួចហើយថា កាលពីថ្មីៗនេះតារាសម្តែងស្រស់ស្អាតម្នាក់នេះ បានបង្ហាញខ្លួន ថតរឿងថ្មីមួយទៀតហើយ។ អ្វីដែលរឹតតែគួរឲ្យចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំងនោះ ពេលកំពុងថតរឿងថ្មីនោះ ស្រាប់តែ តារាស្រីរូបនេះ ត្រូវវិញ្ញាណចូលសណ្ឋិត។ក្នុងនោះ លោក ជា ឈីម ដែលជាផលិតករ បានបញ្ជាក់បន្ថែមថា ៖
“ក្រុមការងារ TV5 រឿងទឹក និងប្រេងកំពុង តែថត ស្រាប់តែបារមីម្ចាស់ដំណាក់ លោកម្ចាស់ កថាថនឈុំ មកលេងក្រុមការងារ”។តារាសម្តែង ផាន់ ផាត់ ណា ក៏បាន ស៊ែរផុសមួយនេះ ហើយបន្ថែមថា ៖ “មានជំនឿ តែខ្ញុំមិនដែលជួបខ្លួនឯងផ្ទាល់ តែពេលដែលបានជួបខ្លួនឯងបែបនេះ កាន់តែធ្វើអោយខ្ញុំ មានជំនឿ និងជឿកាន់តែខ្លាំង”។
ក្នុងនោះដែរ តាមរយៈវីដេអូ គេក៏ឃើញថា ផាន់ ផាត់ណា និយាយលែងដឹងអី ហើយបង្ហាញនៅអាការៈប្លែកៗ បន្ទាប់ពីបានឃើញ បែបនោះហើយ ក៏មានអ្នក ចូលទៅបញ្ចេញមតិជាច្រើន បែបនេះថាប្រហែលជា អាចក្រុមការងារ មុនពេលថត មិនបានសុំម្ចាស់ថែរក្សា កន្លែងនោះឲ្យបានត្រឹមត្រូវ ទើបបានជាកើតមានរឿង បែបនេះផងដែរ៕
ឥឡូវនេះ កាន់តែព្រឺទៀតហើយកាលពីម្សិលមិញនេះគ្រាន់តែឃើញគឺព្រឺសម្បុរតែម្តង ផាន់ ផាត់ណា និងអ្នកផាត់មុខត្រូវបានវិញ្ញាណចូលសណ្ឋិតលើកទី២ ចេញចូល៤ដងពេលកំពុងថតរឿង ពេលនោះទាំងអ្នកដឹងនាំ និងអ្នកសម្តែងផ្សេងៗភ័យស្លន់ស្លោនាំគ្នាបន់ស្រន់ភ្លាមៗ។
កន្លងមកតារាសម្តែងស្រី ផាន់ ផាត់ណា ធ្លាប់បានចេញមុខបញ្ជាក់ការពិត ជាមួយក្រុមការងារ តារាញូស៍-Dara News តំាងពីដើមដំបូងមកម្តងរួចហើយ ស្តាប់រឹតតែព្រឺក្បាល ដោយតារារូបនេះបានបញ្ជាក់យ៉ាងច្បាស់ថា នេះគឺជារឿងពិត មិនមែនសម្តែងឡើយ៕ ចុះប្រិយមិត្តវិញយល់យ៉ាងណាដែរ?