តោះ ! មកស្គាល់មុខ កូនខ្មែរ វ័យ២៨ឆ្នាំ ជាកូនអ្នកខេត្តបន្ទាយមានជ័យ ដែលសមត្ថកភាពអាចច្នៃរថយន្តកាមរីស៊េរីចាស់ ឲ្យក្លាយទៅជារថយន្តស្ព័រ ស៊េរីទំនើម ធ្វើឲ្យមហាជន ផ្ទុះការសរសើរយ៉ាងខ្លាំង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីថ្ងៃម្សិលមិញនេះ ផ្ទុះការចាប់អារម្មណ៍ជាខ្លាំង លើបណ្តាញសង្គមហ្វេសប៊ុក និងមានបងប្អូនជាច្រើនបានធ្វើការចែករំលែក អំពីការច្នៃរថយន្ត កាមរី ចាស់ ឲ្យក្លាយទៅជារថយន្តស្ព័រដ៏ធំនើប អស្ចារ្យមួយគ្រឿង ធ្វើឲ្យអ្នកកាសែត និងអ្នកយករថយន្តទៅធ្វើឆៀក ផ្ទុះការសរសើរ និងថតរូប ដើម្បីជាការចែករំលែកឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរបានដឹងថា នេះគឺជាស្នាដៃរបស់កូនខ្មែរយើង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែងម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា MA Yaa បានរៀបរាប់ថា “ទៅឆៀកព្រឹកមិញអត់នឹកស្នានថាមានអ្នកមើលច្រើនចឹងទេអ្នកកាសែតក៏មក ជឿអត់ថាខ្មែរធ្វើបាន?? អ្នកខ្លះថាថៃធ្វើយកគ្រឿងពីថៃ អត់ទេចាសខ្មែរធ្វើទាំងអស់ធ្វើនៅ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ (ជាង ឈួន សុផាន់) 096 2821216 អគុណ សម្រាប់ការលើកទឹកចិត្ត នឹង សរសើស្នាដៃខ្នែរ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក យើងមកមើលយុវជន ដែលមានសមត្ថភាព អាចកែច្នៃរថយន្ត កាមរី មកជារថយន្តស្ព័រ ដែលធ្វើឲ្យមហាជន ផ្ទុះការចាប់អារម្មណ៍វិញម្តង។ បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Kunthea Khin បានបង្ហោះរូបភាព របស់យុវជន វ័យ ២៨ឆ្នាំ ដែលជាកូនទី២នៅក្នុងគ្រួសារ អាចមានសមត្ថភាពកែច្នៃ រថយន្តបានយ៉ាងស្រស់ស្អាត និងជាទីចាប់អារម្មណ៍ពីសំណាក់មហាជន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្ចាស់គណនីហ្វេសប៊ុករូបនេះបានរៀបរាប់ថា “ស្ថាបនិក ឬអ្នកកែឆ្នៃរថយន្ត លោក ឈួនណារ៉ា វ័យ២៨ឆ្នាំ កូនទី២របស់លោកឈួន សុផាន់ ម្ចាស់សហគ្រាស ម៉ាស៊ីនច្រូតស្រូវនិងគ្រឿងបន្លាស់ នៅភូមិចំការតាដោក ឃុំ ឬស្សីក្រោកស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ នឹកគឹតស្រមៃ ថានិងអាចធ្វើរថយន្តទំនើប បានខិតខំរិះរកគ្រប់មធ្យោបាយកែឆ្នៃរថយន្តចង្កូតស្ដាំសេរី1993 មកជារថយន្តថ្មីទំនើប គួរជាទីពេញចិត្តនិងគាំទ្រ ពីពលរដ្ឋក្នុងខេត្តនិងទូទាំងប្រទេស ..សូមជួយគាំទ្រស្នាដៃកូនខ្មែរ”។

Leave a Reply