សែនអាសូរណាស់! តារាសម្តែងអ្នកនាងសារ៉ាយ សក្ខណា ព្រួយបារម្ភរហូតដល់យំ៧រាត្រី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនបានទទួលជ្រាបដឹងហើយថាអ្នកស្រីសម្ផស្ស ជាម្ដាយរបស់អតីតតារាសម្ដែងសារ៉ាយ លក្ខណា បានឲ្យដឹងថា រយៈពេល៧ថ្ងៃមកហើយ ដែលសារ៉ាយ សក្ខណា បានយំទាំងយប់ទាំងថ្ងៃគ្មានបានដេកពួននោះទេ ហេតុនេះហើយបានជាអ្នកស្រីអាណិត និងបារម្ភពីសុខភាពកូនស្រីដែលនៅឆ្ងាយខ្លាំងណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក គ្មានអ្នកណាម្នាក់ដែលហាមឃាត់សក្ខិណា មិនឲ្យបង្ហូរទឹកនេត្រានោះទេ សូម្បីតែស្វាមីរបស់នាង​ លោកកែវ ប៊ុនមេត្រី ក៏ដោយ ព្រោះតែសក្ខណា ខ្លោចផ្សារដួងចិត្ត ដោយសារលោកយាយជាទីស្រលាញ់របស់នាង អ្នកស្រីអាំ វណ្ណស៊ី បានទទួលរមណភាពក្នុងជន្មាយុ៧០ឆ្នាំ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះដែរ អ្នកស្រីសម្ផស្ស ម្ដាយរបស់សារ៉ាយ សក្ខណា បានប្រាប់អ្នកយកព័ត៌មានយើងនៅថ្ងៃបុ​បុណ្យសពម្ដាយគម្រប់៧ថ្ងៃ ផ្គួប១០០ថ្ងៃ ដែលប្រារព្ធនៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីថ្ងៃទី២៣ ខែសីហា នោះថា សក្ខណា មិនអាចមកទាន់ការធ្វើបុណ្យសពយាយរបស់នាងទេ ព្រោះកូវីដ-១៩ នៅមិនទាន់ស្ងាត់ បើមកពេលនេះត្រូវគេធ្វើចត្តាឡីស័ក្ក ១៤ថ្ងៃ ទៅវិញ គេធ្វើ១៤ថ្ងៃទៀត អីចឹងឃើញថា ពិបាកណាស់តែនាងនឹងនាំស្វាមីមកធ្វើបុណ្យគម្រប់១០០ថ្ងៃ ឲ្យយាយនៅខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះហើយ។អ្នកស្រីបានឲ្យដឹងថា​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះរូបអ្នកស្រីផ្ទាល់យំឡើងលែងចេញទឹកភ្នែកទៅហើយ ​តែសក្ខណា វិញ តាំងពីយាយគេស្លាប់មក នាងគិតតែពីយំតែម្ដង។អ្នកស្រីបានបន្ថែមទៀតថា សក្ខណា ខ្លោចចិត្តណាស់ដែលបាត់បង់យាយស្រស់ៗបែបនេះ​ព្រោះលោកយាយនេះហើយដែលស្រលាញ់នាងខ្លាំងណាស់ តែឥឡូវគឺបែកគ្នាគ្មានថ្ងៃជួប។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ អ្នកស្រីបានឲ្យដឹងទៀតថា​ អ្នកស្រីវណ្ណស៊ីបានរអិលដួលនៅបន្ទប់ទឹក ហើយបាក់ជើង ក៏បញ្ជួនទៅព្យាបាលនៅមន្ទីពេទ្យលោកសង្ឃ ភ្លាមៗ ហើយពេលនោះពេទ្យថា​គាត់មានជំងឺក្រលៀន និងស៊ីសួតខូចអស់ហើយ ព្រមទាំងកើតជំងឺមហារីកទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្ដែអ្នកស្រីផ្ទាល់មិនដែលដឹងថា ម្ដាយមានជំងឺក្រលៀននោះទេ គឺដឹងតែគាត់លើសឈាម ហើយម្ដាយក៏មិនដែលនិយាយប្រាប់ថា មានជំងឺក្រលៀនដែរ ហេតុនេះហើយបានជាក្រុមគ្រួសារនៅតែមិនអស់ចិត្តសោះ ហើយសក្ខិណា ជាចៅនោះវិញ គឺអាឡោះអាល័យយាយខ្លាំងណាស់។ក្នុងនោះដែរ សារ៉ាយ សក្ខណា បានរៀបការកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៣

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយអាណិកជនខ្មែរ មកពីអាមេរិក លោកមេធាវីកែវ ប៊ុនមេត្រី ហើយពេលនេះចំណងស្នេហ៍ជិត៧ឆ្នាំ ទទួលបានកូន២នាក់ ដែលកូនស្រីទី១. ឈ្មោះ Mataysia អាយុជាង៥ឆ្នាំ និងកូនប្រុសទី២. អាយុជាង៥ខែ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមព័ត៌មានថា ដោយសារតែមិនអាចទប់ទឹកភ្នែកជាប់ រហូតយំឡើងចង់ខ្សោះខ្លួននោះ សារ៉ាយ សក្ខណា កំពុងត្រូវបានស្វាមីរបស់នាងបារម្ភខ្លាំងផងដែរ ខ្លាចប្រពន្ធសរសៃខ្ចីទាស់។ប៉ុន្ដែអ្នកស្រីសម្ផស្ស ថា ទាំងសក្ខណា និងស្វាមី បានកំណត់ពេលវេលាថា នៅខែ១១នោះ ពួកគេនឹងមកស្រុកខ្មែរ ដើម្បីធ្វើបុណ្យគម្រប់១០០ថ្ងៃ ឧទ្ទិសមគ្គផលឲ្យលោកយាយអាំ វណ្ណស៊ី៕ប្រភព៖ហ្វេសប៊ុក

Leave a Reply