សាស្ត្រាចារ្យ អាំង ជូ​លាន​៖«​យើង ស្លា​ ប់បាន តែជាតិយើង​មិនអាច ស្លា ប់ទេ»

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នរ​វិទូ លោក​សាស្ត្រាចារ្យ អាំង ជូ​លាន យល់ឃើញថា មនុស្ស​ម្នាក់ៗ​ត្រូវតែ​ធ្វើ​កិច្ច​ការល្អៗ ដើម្បី​តបស្នង​សងគុណ​ដល់​ប្រទេសជាតិ​វិញ ដ្បិត​មនុស្ស​ម្នាក់ៗ សម្រាប់​លោក សុទ្ធតែ​ជំពាក់​ប្រទេស​កំណើត​របស់ខ្លួន​។ លោក​សាស្ត្រាចារ្យ​និយាយ​សង្កត់ធ្ងន់ថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«​អ្នកណាៗ​អាច​ ស្លា ប់​ បាន តែ​ប្រទេសជាតិ​មិនអាច ​ស្លា ប់ ​បានទេ​»​។ ខាងក្រោមនេះ គឺជាប្រសាសន៍របស់​នរវិទូ អាំង ជូលាន ដែលធ្លាប់ផ្តល់សម្ភាសន៍​ដល់សារព័ត៌មានថ្មីៗ ហើយយើងសូមផ្សាយប្រសាសន៍​របស់​លោកសាស្ត្រាចារ្យ​ឡើងវិញ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក អាំង ជូ​លាន សាស្ត្រាចារ្យ​នរវិទ្យា​មិន​ជឿ​លើ​ការ ស្លា ប់​ ហើយ កើត​មកវិញ​នោះទេ​។ ដូច្នេះ​នៅពេល​មានជីវិត​ក្នុងពេល​បច្ចុប្បន្ននេះ លោក​សាស្ត្រាចារ្យ​យល់ឃើញថា មនុស្ស​ទាំងអស់​មិនត្រូវ​រស់នៅ គ្រាន់តែ​រង់ចាំតែ​ស្លា ប់ ​ដែល​ចៀស​មិន​ផុត​នោះឡើយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​ក្នុងពេល​កន្លងមក​ទា​ក់​ទង​នឹង​បញ្ហា​សង្គម លោ​កនរ​វិទូ​បាន​ពន្យល់​អំពី​សារសំខាន់​នៃ​ប្រទេសជាតិ ដែល​មនុស្ស​គ្រប់គ្នា​ត្រូវ​គិតគូរ​ជា​អាទិភាព ហើយ​លោក​ចង់​ឲ្យ​ពលរដ្ឋ​ខ្មែរ​ធ្វើអំពើ​ជា​ប្រយោជន៍​សម្រាប់​ប្រទេសជាតិ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក អាំង ជូ​លាន បាន​អធិប្បាយ​យ៉ាង​ដូច្នេះ​៖«​បើ​ប្រៀបធៀប​ជាមួយ​ប្រវត្តិ​នៃ​ប្រទេស​កម្ពុជា ជីវិត​យើង​កើតមក​គ្រាន់តែ​ជា​ដំណើរ​ឆ្លងកាត់​ដ៏​តូច​មួយ​ប៉ុណ្ណោះ​។ ជីវិត​យើង​ប៉ុន​អាចម៍​សុច​។ ម្លោះ​ហើយ បើ​ប៉ុន​អាចម៍​សុច​ហើយ អត់​ប្រយោជន៍​ទៀត ម៉េច​ហ្នឹង​កើត​?»

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​សាស្ត្រាចារ្យ​ចង់ឃើញ​ពលរដ្ឋ​ខ្មែរ​ទាំងអស់គ្នា​យល់ថា ពួកគេ​ជំពាក់​គុណ​ប្រទេសជាតិ​។ «​ខ្ញុំ​មិន​និយាយ​អួតអាង​ដល់​ថា ខ្ញុំ​ជា​អ្នកស្នេហាជាតិ​អ្វី​នោះទេ​។ ប៉ុន្តែ​ខ្ញុំ​យល់ថា មនុស្ស​គ្រប់គ្នា​ត្រូវធ្វើ​អ៊ីចឹង​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហួស​តែ​ពី​ខ្លួន​យើង ហួស​ពី​គ្រួសារ​យើង គឺ​ជាតិ​យើង​។ យើង​អាចមាន​អ្នកនេះ ​ស្លា ប់ អ្នកនោះ​ ស្លា ប់ តែ​ជាតិ​យើង​មិនត្រូ វ​ស្លា ប់​ទេ​»​។​ នរ​វិទូ អាំង ជូ​លាន បានបញ្ជាក់ ជីវិត​គឺជា​ការចែករំលែក​៕ ប្រភព: https://www.thmeythmey.com

Leave a Reply