ជាការពិតណាស់ នៅលើពិភពលោកយើងនេះ មនុស្សគ្រប់រូប គឺអាចដឹងពីថ្ងៃដែលចាប់កំណើតរបស់ខ្លួន ប៉ុន្ដែមិនមាននរណាម្នាក់ អាចដឹងពីថ្ងៃចុងបញ្ចប់នៃជីវិត (ថ្ងៃដែលទទួលមរណភាព) របស់ខ្លួននោះឡើយ! គ្មានការជួបជុំឯណា ដែលថាមិនបែកនោះទេ ទាំងអស់នេះហើយ គឺជាច្បាប់នៃធម្មជាតិ ដែលកំណត់រួចរាល់ទៅហើយ។
ជាក់ស្ដែង កាលពីយប់ម្សិលមិញនេះ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ បុរសម្នាក់ គឺជាបុគ្គលល្អក្នុងសង្គម មានអត្ដចរិតស្លូតបូត ឧស្សហ៍ព្យាយាម មានភាពរួសរាយរាក់ទាក់ គោរពចាស់ទុំ ប៉ុន្ដែបែរជាត្រូវជួបរឿងអភ័ព្ធ រហូតស្លា ប់ បាត់ បង់ ជី វិត ទាំងវ័យក្មេង ព្រោះដោយសារតែជំងឺ មហារី ក គ្រា ប់ ឈា ម ។
ក្នុងនោះដែរ បើយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកមួយមានឈ្មោះ Jee Toch ត្រូវជាសាច់ញាតិ នៃ ស ព បានបង្ហោះសារថា៖”ហេតុអីបងទៅចោលបងប្អូនយើងចឹង វាលឿនពេកហើយ ពិបាកទទួលយកណាស់ បើអាចត្រលប់មកវិញបានទេបងប្រុសដ៏សែនល្អរបស់អូន
បើមានជាតិក្រោយពិត សូមអោយយើងកើតមកជាបងប្អូនបង្កើតនឹងគ្នា សូមអោយវិញ្ញាណក្ខន្ធបងទៅកាន់សុគតិភព សូមអោយកើតជាតិណាៗអាយុវែង កុំអោយដូចជាតិនេះ បងប្អូនល្អ”។