មួយរយៈមុនឈ្លោះគ្នាបែកផ្សែង ពេលនេះជីវិតប្ដីប្រពន្ធ ម៉ូលីកា កាន់តែមានក្ដីសុខ ក្រោយកូនកាន់តែធំ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មណ្ឌលគីរី៖ អតីតតារាចម្រៀង និងអ្នកលក់អនឡាញដ៏ល្បីឈ្មោះ អ្នកនាង ម៉ូលីកា បច្ចុប្បន្ន កាន់តែទទួលបានការមើលថែ និងយកចិត្តទុកដាក់ពីស្វាមីជាងពេលមុន បន្ទាប់ពីសម្រាលបានកូនស្រីម្នាក់រួចមក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើទោះបី ជីវិតប្ដីប្រពន្ធរបស់នាងធ្លាប់មានរឿងរ៉ាវឈ្លោះប្រកែកគ្នាជាច្រើនលើក ច្រើនសារយ៉ាងណាក៏ដោយ តែពេលនេះ ទំនាក់ទំនងរវាងនាង និងស្វាមីកាន់តែចុះសម្រុងជាមួយគ្នាជាងមុនទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការពិត មួយរយៈចុងក្រោយដែលសម្រាលបានកូនស្រីគួរឲ្យក្នាញ់ម្នាក់រួច យើងសង្កេតឃើញ ទំនាក់ទំនងស្វាមីភរិយារមួយគូនេះ កាន់តែរឹងមាំ និងមានភាពល្អូកល្អើនជាមួយគ្នាលើសដើម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាពិសេស អ្នកម៉ាក់សម័យថ្មីរូបនេះ តែងតែបង្ហោះរូបភាពជាមួយស្វាមី និងកូនស្រី បង្ហាញពីសុភមង្គលក្នុងគ្រួសារជាញឹកញាប់ ធ្វើឲ្យអ្នកគាំទ្រជាច្រើន ជូនពរ និងសប្បាយចិត្តជំនួសនាងខណៈពេលយល់ចិត្តគ្នាខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង ថ្មីៗនេះ អ្នកនាង ម៉ូលីកា បានដឹកដៃស្វាមី និងកូនតូច ទៅដំណើរកម្សាន្តនៅក្នុងខេត្តមណ្ឌលគីរី ព្រមទាំងថតរូបជុំគ្រួសារ បង្ហាញពីស្នាមញញឹមយ៉ាងសប្បាយរីករាយ មិនតែប៉ុណ្ណោះ មើលទៅរូបភាពជាច្រើនសន្លឹក ដែលអតីតតារាស្រីរូបនេះបានបង្ហោះ ឃើញថានាងពិតជាមានក្ដីសុខខ្លាំងតែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះដែរ បន្ទាប់ពីអ្នកគាំទ្របានឃើញរូបជុំគ្រួសារជាច្រើនសន្លឹកនេះរួច ពួកគេបាននាំគ្នាសរសើរ និងបង្ហាញអារម្មណ៍សប្បាយរីករាយជំនួសគូស្វាមី ភរិយាមួយគូនេះស្ទើតែគ្រប់គ្នា៕

Leave a Reply