យន្តហោះស្នាដៃនិស្សិតខ្មែរនៅពោធិ៍សាត់ កំពុងទាក់ទាញភ្ញៀវទេសចរទៅទស្សនាយ៉ាងច្រើនកុះករ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យន្តហោះពណ៌ទឹកក្រូចយ៉ាងធំ ដែលជាស្នាដៃរបស់យុវជនឈ្មោះ យិន ចិន ដែលហៅថា Yin Chin Airline ទើបធ្វើហើយថ្មីៗបាននឹងកំពុងក្លាយជាទីចាប់អារម្មណ៍របស់ភ្ញៀវទេសចរដែលទៅកម្សាន្តនៅក្នុងខេត្តពោធិ៍សាត់យ៉ាងច្រើនកុះករ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យន្តហោះនេះត្រូវបានដាក់បញ្ឈររងចាំទទួលអ្នកចូលទស្សនា ដែលបានចាប់ផ្តើមបើកដំណើរការកាលពីថ្ងៃទី ១៧​ ខែសីហា ឆ្នាំ ២០២០ កន្លងទៅនេះនៅក្នុងរីសតតាលោសែនជ័យ ដែលមានទីតាំងនៅភូមិបត់រំដួល ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមរូបភាពជាច្រើនសន្លឹកដែលបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកដោយគណនីឈ្មោះ Chantha Pum បានបង្ហាញឱ្យឃើញមានភ្ញៀវជាច្រើនបានតម្រង់ជួរគ្នាឈរថតជាមួយយន្តហោះ ក៏ដូចជាឡើងទស្សនាទិដ្ឋភាពខាងក្នុងយន្តហោះដ៏ធំនេះដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ថា យុវជន យិន ចិន ជានិស្សិត រៀនផ្នែកអេឡិចត្រូនិក នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ ក្នុងវិស័យ (TVET) ហើយសម្រាប់អនាគតដ៏ខ្លីខាងមុខនេះលោកនឹងបង្កើតយន្តហោះប្រដេញធុនម៉ិច (Mic) មួយទៀតជូនភ្ញៀវចូលទស្សនាកម្សាន្ត ៕

Leave a Reply