ភ្នំពេញ ៖ ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនបានស្គាល់ច្បាស់ហើយ ក្មេងតូច កែវ ទិត្យផល្លី ដែលគ្រប់គ្នាបានស្គាល់តាមរយៈការប្រលងចម្រៀង The Voice Kids Cambodia នោះ មកដល់ពេលនេះប្អូនបានប្រឡូកក្នុងវិស័យសម្តែងហើយ។ជាក់ស្តែង ក្នុងនោះឃើញថាសន្ទុះនៃការគាំទ្រខ្លាំងមែនទែន បើទោះបីជាការចាប់ផ្តើម តែ ផល្លី មិនដែលចុះចាញ់ឡើយ។
ជួនកាលថតដល់យប់ជ្រៅ ងើបពីព្រលឹម មិនទាន់បានគេងស្រួលបួល តែក្មេងស្រីរូបនេះនៅតែខំជំនះដើម្បីដើរលើវិថីសិល្បៈមួយនេះ។ដោយឡែក មុននេះបន្តិចស្រាប់តែមានវីដេអូមួយបានបង្ហោះតាមរយៈផេគ កែវ ទិត្យផល្លី ប្រាប់ថានាងឈឺហើយ
ថតរហូតដល់ឈឺ ដោយនាងមានអការៈក្តៅខ្លួន រលាកបំពង់ក តែទោះបីជាយ៉ាងណានេះជាថ្ងៃចុងក្រោយនៃការថតលើទឹកដីបាត់ដំបង នាងត្រូវតស៊ូថតបញ្ចប់ឱ្យបាន។យ៉ាងណាមិញ កែវ ទិត្យផល្លី ត្បិតតែនាងស្រលាញ់ខាងផ្នែកចម្រៀង ប៉ុន្តែខាងសម្តែងនាងក៏ទទួលបានការគាំទ្រមិនចាញ់ចម្រៀងប៉ុន្មានដែរ ក្នុងនោះរឿងដែលគេស្គាល់ផល្លីច្រើនគឺរឿង “បង្រៀនកូន”
របស់ផលិតកម្មសាស្រ្តាហ្វៀម។ គោលបំណងទៅថ្ងៃមុខ ផល្លី ចង់មានឈ្មោះល្បីក្នុងវិស័យសិល្បះ ហើយជាបុគ្គលដែលមានចំណេះវិជ្ជាក្នុងខ្លួនដែលអាចបម្រើសង្គមជាតិក៏ដូចជាជួយសេដ្ឋកិច្ចគ្រួសារផងដែរ៕ប្រភព៖ខ្មែរឃ្លូបល
សូមទស្សនាវីដេអូខាងក្រោមនេះ
សូមទស្សនាវីដេអូខាងក្រោមនេះ
សូមទស្សនាវីដេអូខាងក្រោមនេះ
សូមទស្សនាវីដេអូខាងក្រោមនេះ
សូមទស្សនាវីដេអូខាងក្រោមនេះ