សមាគមជលផ លវៀតណាមបានរិះ គន់ឥណ្ឌូនេស៊ីចំ ពោះកា រចាប់ខ្លួនអ្នក នេសាទវៀតណាម ច្រើននាក់ដោយខុសច្បាប់ ហើយ បានទា មទារឱ្យដោះ លែងពួកគេ និងប្រគល់ ទូករប ស់ពួក គេមកវិញ។
នៅក្នុងការទាក់ទងទៅការិយា ល័យរដ្ឋាភិបាល ក្រសួងកសិកម្មនិង អភិវឌ្ឍន៍ជនបទ ក្រសួងកា របរទេស និងគណៈកម្មាធិការកិច្ចការបរទេ សកណ្តាលរប ស់បក្សកុម្មុយនីស្តកាលពី ថ្ងៃចន្ទទី២៤សីហានោះ សមាគមជលផលនេះបាននិយាយថា ឥណ្ឌូនេស៊ីត្រូវតែ ធានា សុវត្ថិភាពរ បស់ក្រុមអ្នកនេ សាទវៀតណាមនិ ងទូករបស់ពួកគេហើយថា ទង្វើស្រដៀងគ្នានេះ មិនត្រូវកើតឡើងម្តងទៀតទេ។
សមាគមនេះក៏បាន អំពាវនាវដ ល់រដ្ឋាភិបាលវៀតណាមឱ្យថ្កោល ទោសចំ ពោះសកម្មភាពរប ស់ឥណ្ឌូនេស៊ីនិងនាំក្រុមអ្នកនេសាទត្រឡប់ម កប្រទេសវិញដោ យសុវត្ថិភាពនិងពង្រឹងការល្បាត ដើម្បីជួយដល់ ក្រុមអ្នកនេសាទនៅសមុទ្រ។
កាលពីថ្ងៃទី១០សីហា នាវានេសាទ វៀតណាមចំនួន៣គ្រឿងមក ពីខេត្តខាញ់ហ័រ ជាមួយនឹងនាវិក ២៦នាក់នៅលើនាវាទាំងនោះ ត្រូវបានចាប់ និងអូសទាញយក ទៅដោយក្រុមអាជ្ញាធ រឥណ្ឌូនេស៊ី ខណៈដែលពួកគេកំពុងនេសាទនៅក្នុងដែនទឹកដែលសមាគមនេះអះអាងថារបស់វៀតណាមតែឥណ្ឌូនេស៊ីថាជារបស់គេ។
វៀតណាម និងឥណ្ឌូនេស៊ីបានច រចាគ្នារាបើឆ្នាំមក ហើយអំពីកា រកំណត់ព្រំដែនទឹក ឬតំបន់ សេដ្ឋកិច្ចផ្តាច់មុខរបស់គេ។សូមបញ្ជាក់ថា ចាប់តាំងពីប្រធានាធិបតី ចូកូ វីដូដូ ឡើងកាន់អំណាច នៅឥណ្ឌូនេស៊ីនៅ ឆ្នាំ២០១៤ ទូននិងនាវានេសាទបរទេសរាប់រយត្រូវបាន រឹបអូសនិង បាញ់ពន្លិចចោល ក្នុងនេះ ជាងពាក់ កណ្តាល ជារបស់វៀតណាម៕