កាលពីយប់ម្សិលមិញនេះ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ មានករណីដ៏សែន ត ក់ ស្លុ ត មួយបានកើតឡើង ដែលបុរសជាឪពុកបានដាច់ចិត្ដ ស ម្លា ប់ កូនស្រីទាំង៣របស់ខ្លួន រួចទៅ ច ង ក ស ម្លា ប់ខ្លួនឯងតាមក្រោយ ដោយបន្សល់ទុកតែប្រពន្ធ មិនមានរឿងអ្វី ព្រោះគាត់បានចេញទៅធ្វើការរោងចក្របាត់ ពេលត្រឡប់មកពីធ្វើការវិញ ក៏ឃើញបែបនេះតែម្ដង។
ហេតុការណ៍មួយនេះ បានកើតឡើង ស្ថិតនៅតាមបណ្ដោយផ្លូវ ១០១៣ ភូមិឧកញ៉ាវាំង ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បើតាមសម្ដីប្រពន្ធជនរងគ្រោះ ដែលស្លា ប់ ក្នុងហេតុការណ៍ខាងលើ បានបញ្ជាក់ប្រាប់សមត្ថកិច្ចឱ្យដឹងថា៖”មុនពេលកើតហេតុ ប្ដីរបស់ខ្ញុំ បានខលទៅគំ រា ម កំ ហែ ង ខ្ញុំថា គាត់នឹង ស ម្លា ប់ កូនទាំង៣នាក់នេះចោល ដោយខ្ញុំក៏មិនចាប់អារម្មណ៍គិតថាប្ដី មិនធ្វើដល់ថ្នាក់នេះនោះទេ ស្របពេលដែលខ្ញុំរវល់តែធ្វើការងារមិនបានទៅខ្វល់ ឬចាប់អារម្មណ៍គិតតែធ្វើការរោងចក្រ ក្រោយមកប្ដីក៏គាត់ចុចបិទទូរស័ព្ទតែម្ដង”។
គាត់បន្ដទៀតថា៖”មុនពេលកើតហេតុ នៅវេលាម៉ោង២០៖៣០នាទីយប់ ខ្លួនត្រឡប់មកពីធ្វើការវិញ ពេលមកដល់ផ្ទះឃើញទ្វារផ្ទះបិទ ក៏ស្រែកហៅកូនៗ តែមិនឮសំឡេងឆ្លើយ ខ្លួនបានរុញច្រានទ្វារហូតរបើកទ្វារ ភ្លាមនោះក៏ចូលទៅក្នុងបន្ទប់ ស្រាប់តែឃើញ ជន រង គ្រោះ ជាប្ដី បានចង ក ស្លា ប់ បាត់ហើយ រីឯកូនស្រី២នាក់ ក៏ឃើញ ស្លា ប់ នៅលើគ្រែ និងកូនស្រីច្បង ស្លា ប់
នៅលើបន្ទប់ឡៅតឿ ពេលនោះខ្លួនបានទៅហៅប្អូនថ្លៃស្រី ដែលជួលបន្ទប់ក្បែរគ្នាឲ្យមកជួយ និងស្រែកឆោឡោឲ្យអ្នកជិតខាងមកជួយ ក៏ធ្វើឲ្យមានការភ្ញាក់ផ្អើលតែម្ដង និងបានរាយការណ៍ទៅសមត្ថកិច្ចជំនាញចុះទៅដល់កន្លែងកើតហេតុ”។
ជន រង គ្រោះ ដែលបានស្លា ប់ ចំនួនបួននាក់ ក្នុងហេតុការណ៍ខាងលើ មានដូចជា៖ ទី១ ឈ្មោះ ជា សុខជុំ ភេ ទ ប្រុស អាយុ៤០ឆ្នាំ ជាមេគ្រួសារ មុខរបររត់កង់បី។ ទី២ ឈ្មោះ ជុំ ម៉េងជូ ភេ ទ ស្រី ជាកូនទី១ អាយុ១៦ឆ្នាំ។ ទី៣ ឈ្មោះ ជុំ ម៉េងចិន ភេ ទ ស្រី ជាកូនទី២ អាយុ៥ឆ្នាំ។
ទី៤ ឈ្មោះ ជុំ ម៉េងជៀន ភេ ទ ស្រី ជាកូនទី៣ អាយុ៤ឆ្នាំ។ ចំណែកប្រពន្ធមាន ឈ្មោះ ឌឹម សុខណាត ភេ ទ ស្រី អាយុ៣៨ (នៅរស់) មុខរបរកម្មកររោងចក្រ មិនបានស្ថិតក្នុងហេតុការណ៍ទេ ព្រោះទៅធ្វេីការបាត់ហេីយ។