អុញនោះ! សូម្បីតែលោក ពេជ្រ ស្រស់ ក៏បញ្ចេញមិតបែបនេះជុំវិញរឿងរ៉ាវ ខេម ថាខ្ញុំមិនចង់…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ៖ ដូចដែលប្រិយមិត្តអ្នកលេងបណ្តាញសង្គមបានជ្រាបរួចមកហើយជុំវិញជម្លោះខេម និងផលិតកម្ម ធ្វើអោយកក្រើកពេញហ៊្វេសបុក។ ជាក់ស្តែងងាកមកលោក ពេជ្រ ស្រស់វិញបានបញ្ចេញជាមិតយ៉ាងដូច្នេះថា៖«ខ្ញុំមិនចង់លូកដៃរឿងទំនាស់ ខេម ទេ ប៉ុន្តែគ្រាន់តែខ្ញុំចង់ផ្តល់ជាទស្សនៈទានក្នុងរឿងនេះបន្តិចចុះបើធ្វើជាដើមឈើធំ កុំខ្លាចអ្នក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចូលជ្រកម្លប់ នឹងកុំខឹងនៅពេលគេចាកចេញឈប់ជ្រកម្លប់របស់ខ្លួនពីព្រោះថាគឺគ្រប់មនុស្សតែងតែមានការផ្លាស់ប្តូរបើខ្លួនជាឪពុករបស់គេគឺកុំខឹងកូននៅពេលដែល កូនឈប់រស់នៅជាមួយនឹងយើង ពីព្រោះថាការចាកចេញរបស់កូនគឺជម្រើសរបស់កូនដើម្បីទៅកសាងអនាគត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយក្នុងនាមជាឪពុក គឺ ត្រូវតែសប្បាយចិត្ត នៅពេល ដែលកូនមានភាពរឹងមាំហ៊ានចាកចេញពីយើង ម្យ៉ាងទៀតគួរជូនពរកូនចំពោះអ្នកដែលបានជ្រកក្រោមម្លប់ ដើមឈើធំមុននឹងចាកចេញពីក្រោមដើមឈើរនោះគឺត្រូវបោសសំអាតនូវសំរាមដែលខ្លួនប្រើប្រាស់ពេលខ្លួននៅជ្រកក្រោមដើម

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឈើនោះឲ្យស្អាតសិនមុននឹងចាកចេញបន្តដំណើរ ទៅមុខ បន្តទៀតចំពោះកូន បើទោះបីធំដឹងក្តីអាចដើរហើរបានដោយខ្លួនឯងយ៉ាង ណាក៏ដោយគឺដាច់ខាតកុំភ្លេចឪពុកដែលជាអ្នកផ្តល់កំណើត និង ថែទាំតាំងតែពីយើងនៅជាទារក ហើយអ្វីដែលកូនត្រូវធ្វើ គឺនៅពេលដែល

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កូនចាកចេញពីឪពុកហើយមានភាពចម្រុងចម្រើន គឺ កុំភ្លេចគុណអ្នកធ្លាប់ផ្តល់កំណើត និងជួយយើងពីដំបូងទីសរុបសេចក្តីមកជម្លោះរបស់ខេម និងថៅកែគឺគ្មានអ្នកឈ្នះ និងមានតែអ្នកចាញ់ និងខាតដោយថៅកែគឺបង្ហាញពីភាពអាត្មានិយមឲ្យមហាជនបានដឹង រីឯ ខេម បង្ហាញពីភាពមិនអត់ធ្មត់ឲ្យដល់ទីបញ្ចប់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែក្នុងនាមជាឪពុកមិនគួរជួលគេឲ្យតាមវ៉ៃកូននាពេលកូនចាកចេញពីផ្ទះនោះទេ ហើយរឿង ខេម នេះ គឺខ្ញុំធ្លាប់ផ្តាំផ្ញើរទៅថៅកែ ថោន តាមរយៈមិត្តភក្តិជិតស្និតរបស់គាត់ដែរថាកុំប្តឹង ខេម អីគឺវាអត់ចំណេញទេ ហើយគួរបើកចិត្តឲ្យធំទូលាយចំពោះអតីតបុគ្គលិករបស់យើង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទើបទទួលបានផលល្អពេលចុងបញ្ចប់ ហើយខ្ញុំជឿជាក់ថា នៅពេលដែលកូនរកស៉ីមានគឺមិនអាចបំភ្លេចផ្ទះខ្លួនឯងធ្លាប់ជ្រកនោះទេច្បាស់ណាស់គ្រប់មនុស្សទាំងអស់ គឺ នៅពេលដែលរកស៉ីមានបានទៅនឹងនឹកឃើញផ្ទះដែលខ្លួនធ្លាប់ជ្រកមុនគេជាដាច់ខាត…។ សូមមានមតិប៉ុណ្ណឹងចុះពីខ្ញុំបាទ ពេជ្រ ស្រស់ ប៉ុន្តែរឿងជម្លោះ ខេម គឺតូចជាងរឿងជម្លោះ ខ្មែរគ្នាឯងអំពីរឿងព្រំដែននោះទេបាទ 🇰🇭»៕

Leave a Reply