ជិតដល់ថ្ងៃបានឃើញមុខកូនហើយ សួស វីហ្សា លេងបញ្ចេញ រូបពរពោះយ៉ាងស្វីត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ៖ ជាការពិត តារាចម្រៀងស្រីល្បីឈ្មោះ អ្នកនាង សួស​ វីហ្សា ពេលនេះក៏កំពុងពរពោះកូនដំបូងដែលជាកូនស្រីផងដែរ ក្រោយពីពរពោះជិតគ្រប់ខែ យើងសង្កេតឃើញថា តារាស្រីរូបនេះ កាន់តែមានភាពកក់ក្ដៅជាងមុន ជាពិសេស មានស្វាមី ដែលចេះយល់ចិត្ត ថ្នាក់ថ្នមនាងស្ទើរតែរាល់ថ្ងៃ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើសពីនេះទៅទៀត បើទោះបីជាកំពុងពរពោះកូនក្នុងផ្ទៃក៏ពិតមែន តែជីវិតគ្រួសារ តារារូបនេះ កាន់តែមានក្ដីសុខ ពោរពេញដោយសុភមង្គលលើសដើម។ មិនតែប៉ុណ្ណោះ អនាគតអ្នកម៉ាក់ និងប៉ាប៉ា សម័យថ្មី២ដួងនេះ តែងតែថតរូប បង្ហាញពីភាពផ្អែមល្ហែមចំពោះគ្នាទៅកាន់មហាជន និងអ្នកគាំទ្របានឃើញសឹងតែលួសមួយថ្ងៃណាឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយរាល់សកម្មភាពទាំងនោះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនលាន់មាត់សរសើរពីជីវិតស្វាមីភរិយាអ្នកទាំងពីរ ព្រមទាំងលួចច្រណែនពីទំនាក់ទំនងដ៏ស្អិតរមួតថែមទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តួយ៉ាង ថ្មីៗអ្នកនាង សួស វីហ្សា បានដឹកដៃស្វាមីថតរូបជាគូសារជាថ្មី ខណៈពេលជិតសម្រាលកូន ដោយរូបភាពជាច្រើនសន្លឹកនោះ តារាស្រីរូបនេះ បង្ហាញនូវសាច់ពោះ និងសកម្មភាពស្វីតៗជាមួយស្វាមី ហើយបញ្ចេញនៅស្នាមញញឹមយ៉ាងមានក្ដីសុខថែមទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើងាកទៅមើរូបសម្រស់វិញ បើទោះបីកាន់តែជិតដល់ថ្ងៃសម្រាល តែនាងនៅតែមានរូបសម្ផស្សស្រស់ស្អាតផូរផង់មិនចាញ់ពេលមុនៗប៉ុន្មានឡើយ៕ ប្រភពរូបភាព៖ One Memory សូមទស្សនារូបភាពខាងក្រោម៖

Leave a Reply